ប្រុងប្រយ័ត្នអ្នកមានកូនតូចៗ! ក្មេងប្រុសវ័យ៤ឆ្នាំម្នាក់បាក់ដៃ ក្រោយពីឈ្លោះជាមួយក្មេងម្នាក់ទៀត ដែលកំពុងលេងនៅផ្ទះពោងខ្យល់

ម៉ាឡេស៊ី៖ ផ្ទះពោងខ្យល់ជាកន្លែងមួយដែលផ្ដល់ភាពសប្បាយរីយរាយទៅដល់ក្មេងៗគ្រប់រូប ប៉ុន្ដែអាណាព្យាបាលទាំងអស់ គួរយកចិត្តទុកដាក់ឲ្យមែនទែនដើម្បីចៀសវាងមានគ្រោះថ្នាក់។ ជាក់ស្ដែង ថ្មីៗនេះ ក្មេងប្រុសវ័យ៤ឆ្នាំម្នាក់បាក់ដៃខាងឆ្វេង បន្ទាប់ពីលេងនៅពោងខ្យល់ក្នុងផ្សារទំនើប Johor Bahru ក្នុងប្រទេសម៉ាឡេស៊ី។យោងតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ វេលាម៉ោង៦:០០នាទីល្ងាច ស្ត្រីជាម្ដាយបាននាំកូនប្រុសស្រីពីរនាក់របស់ខ្លួន ដើរលេងកម្សាន្តក្នុងផ្សារទំនើប និងនាំកូនៗទៅលេងផ្ទះពោងខ្យល់ដែលនៅទីនោះ។
ផ្ទះពោងខ្យល់
ស្ត្រីជាម្ដាយបានឲ្យដឹងដែរថា រយៈពេល១០នាទីមុនពេលកើតហេតុ កូនស្រីរបស់នាងបានយំដើរមករកនាង ដោយប្រាប់ថាមានក្មេងប្រុសម្នាក់រុញច្រាន។ ដោយឃើញថាកូនស្រីមិនមានរបួស និងចង់លេងបន្ដ នាងក៏បណ្ដោយឲ្យទៅលេងបន្ដទៀត។ នាងក៏បានប្រាប់ទៅកូនស្រីឲ្យជួយមើលថែបងប្រុសផង។ មិនយូរប៉ុន្មាន កូនស្រីរបស់នាងបានគ្រាបងប្រុសសំដៅមករកនាង ដោយនិយាយថា៖ក្រោយពីឃើញដៃខាងឆ្វេងរបស់កូនប្រុសបាក់ ស្ត្រីជាម្ដាយបានដើរសំដៅទៅរកអាណាព្យាបាលរបស់ក្មេងប្រុសបង្កហេតុដើម្បីប្រាប់អំពីហេតុការណ៍នេះ។ ភ្លាមៗនោះ អាណាព្យាបាលរបស់ក្មេងប្រុសបង្កហេតុ បាននិយាយដោយមិនទទួលខុសត្រូវទៅកាន់នាងថា៖
ក្មេងប្រុសរងគ្រោះ
ដោយឃើញកូនប្រុសមានសភាពធ្ងន់ធ្ងន់ខ្លាំងនិងមិនចង់ឈ្លោះប្រកែក ស្ត្រីជាម្ដាយបានប្រញាប់ប្រញាល់បញ្ជូនកូនប្រុសទៅកាន់មន្ទីរពេទ្យ។ គ្រូពេទ្យបានឲ្យដឹងថា កែងដៃខាងឆ្វេងរបស់ក្មេងប្រុសនោះប៉ះទង្គិចខ្លាំង គឺត្រូវការវះកាត់។ ការវះកាត់គឺចំណាយរយៈពេល២ម៉ោង និងជាសះស្បើយឡើងវិញក្រោយពី៦ខែ។ យ៉ាងណាមិញ ស្ត្រីជាម្ដាយបានចែករំលែកហេតុការណ៍នេះទៅលើបណ្ដាញសង្គម ដើម្បីជាការដាស់តឿនអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះកូនៗនៅពេលដែលលេងជាមួយក្មេងៗដ៏ទៃ៕