ការពិតនៅពីក្រោយការសម្រេចចិត្តរបស់ Man Utd មិនប្រជែងជាមួយ Liverpool សម្រាប់ការផ្ទេរ Virgil van Dijk

  • សុក្រ ០៦ កញ្ញា, ២០១៩ ១៤:៤១
បរទេស៖ លោក Jose Mourinho ត្រូវបានគេអះអាងថាបានយល់ព្រមលើការចុះហត្ថលេខាលើ Van Dijk មុនពេលកីឡាកររូបនោះបានបញ្ចប់ការផ្ទេរជាមួយកញ្ចប់ទឹកប្រាក់ចំនួន ៧៥ លានផោនទៅ Liverpool។ ក្រុមបិសាចក្រហម Manchester United បានសម្រេចចិត្តប្រឆាំងនឹងការចុះហត្ថលេខាលើកីឡាករ Virgil van Dijk ពីព្រោះពួកគេបានចិញ្ចឹមចិត្តចង់បានកីឡាករម្នាក់ក្នុងចំណោមកីឡាករ ៣ នាក់រួចហើយរួមមាន Maguire របស់ Leicester City  កីឡាករ Kalidou Koulibaly​ របស់Napoli  និង Toby Alderweireld របស់ Spur ។
របាយការណ៍ជាច្រើនបានលេចចេញមកថាលោក Jose Mourinho បានផុតឱកាសតាមប្រម៉ាញ់យកខ្សែការពារហូឡង់អំឡុងពេលដែលលោកទទួលបន្ទុកនៅ Old Trafford។ផ្ទុយទៅវិញក្រុមបិសាចក្រហមងាកចំណាប់អារម្មណ៍ចង់បានខ្សែការពារកណ្តាលសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly និង Toby Alderweireld សញ្ជាតិបែលហ្ស៊ិករបស់ Tottenham ទៅវិញ។
Kalidou Koulibaly និង Toby Alderweireld
បន្ទាប់ពីបដិសេធមិនទទួលយកនោះ United បានធ្វើតាមការផ្ដល់យោបល់ពីលោក Mourinho ដែលជាគ្រូបង្វឹកកាលគ្រានោះ រហូតដល់យកបាន Harry Maguire នៅរដូវក្តៅនេះ។ លោក Ed Woodward ដែលជាអនុប្រធានប្រតិបត្តិរបស់ក្រុមបិសាចក្រហមបាននាំយក Maguire ក្នុងតម្លៃបំបែកកំណត់ត្រាដែលជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃជាងគេ។
Harry Maguire ចុះកុងត្រាជមួយ Manchester United
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃព្រហស្បតិ៍នេះ Van Dijk ត្រូវបានគេរាប់បញ្ចូលជាកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំង ៧ នាក់របស់ក្រុមហង្សក្រហម Liverpool ដែលមានឈ្មោះក្នុងបញ្ជី FIFPro World XI បន្ទាប់ពីទទួលភាពជោគជ័យនៃពានរង្វាន់ Champions League កាលពីរដូវកាលមុន៕ប្រភព៖ Mirror