អបអរសាទរ! ហុង ភារិន មានមហាកិត្តិយស បានចូលជួបសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដោយផ្ទាល់ ព្រឹកមិញនេះ

  • សុក្រ ០៦ កញ្ញា, ២០១៩ ១០:១៩
ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្ត បានស្គាល់យាងច្បាស់ពី លោក ហុង ភារិន ដែលមានកេរ្តិ៍ឈ្មោះល្បីសុះសាញពេញប្រទេស អំពីសមត្ថភាពការចងចាំបានខ្ពស់ នឹកស្មានមិនដល់ ថែមទាំងត្រូវបានអ្នករាល់គ្នា សរសើរមិនដាច់ពីមាត់នោះទេ។ ក្នុងនោះដែរ ដោយសារតែភាពល្បីល្បាញអំពី អឆ្ឆរិយៈផ្ទាល់ខ្លួន លោក ហុង ភារិន ត្រូវបានអញ្ជើញឲ្យវិលត្រឡប់មក កាន់មាតុភូមិកម្ពុជា និងត្រូវទទួលបាន ការស្វាគមន៍យ៉ាងកក់ក្ដៅពីពុកម៉ែបងប្អូន ក្នុងប្រទេស។ អ្វីដែលរឹតតែពិសេស ស្រាប់តែ កាលពីព្រឹកមិញនេះ លោក ហុង​ ភារិន និងបងប្រុស លោក ហុង ភារុន ទទួលបានមហាកិត្តយស ដ៏ធំធេងអស្ចារ្យ ដោយបានអនុញ្ញាតឲ្យចូលជួប សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នៅក្នុង​គេហដ្ឋានរបស់សម្ដេច ផ្ទាល់តែម្ដង។ ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ដោយឡែក ចំពោះ បងប្រុសរបស់ភារិន គឺលោក ភារុន ដែលរៀនចប់បរិញ្ញាប័ត្រ និងកំពុងបម្រើការងារនៅក្នុង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្ដេច នឹងជួយជ្រោមជ្រែង ឲ្យបន្តថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់បន្ថែមទៀតផង។បន្ថែមពីនេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បាន​ជូនពរដល់លោក ហុង ភារិន និងហុង ភារុនថា៖ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
លោក ហុង ភារិន
ទិដ្ឋភាពពេលហុង ភារិន និងបងប្រុស បានជួបសម្ដេចផ្ទាល់
ទិដ្ឋភាពពេលហុង ភារិន និងបងប្រុស បានជួបសម្ដេចផ្ទាល់
ទិដ្ឋភាពពេលហុង ភារិន និងបងប្រុស បានជួបសម្ដេចផ្ទាល់
ហុង ភារិន និងសម្ដេចតេជោ ហ៊ុន សែន