ទីបំផុត!! វីរបុរសអាហ្សង់ទីន Maradona រកឃើញទ្រនំថ្មីដឹកនាំបានហើយ

  • សុក្រ ០៦ កញ្ញា, ២០១៩ ១០:០៥
អាហ្សង់ទីន៖ ក្រោយចំណាយរយៈពេលមួយឆ្នាំជាមួយក្លិបម៉ិចស៊ិក Darados ពេលនេះលោក Diego Maradona បានត្រឡប់មកប្រទេសកំណើតជាមួយនឹងការដឹកនាំក្លិប Gimnasia ក្នុងតួនាទីជាអ្នកចាត់ការទូទៅ។
លោកDiego Maradona (កណ្ដាល)
ការប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោក Maradona បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ជាមួយនឹងកិច្ចសន្យារយៈពេលមួយរដូវកាល។ ខណៈនៅថ្ងៃសុក្រនេះ អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះ នឹងចាប់ផ្ដើមការងាររបស់ខ្លួន។ គួរបញ្ជាក់ផងដែថា លោក Maradona ក៏បាននាំយកជំនួយការមួយរូប និងក្រុមការងារគ្រូបង្វឹក ២រូបថែមទៀតមកចូលរួមជាមួយគាត់ផងដែរ៕
លោក Diego Maradona