កីឡាករវ័យក្មេងរបស់តោខៀវ Chelsea ២រូប ខិតជិតវិលត្រឡប់មកជួយក្រុមវិញ

  • សុក្រ ០៦ កញ្ញា, ២០១៩ ១០:៤៨
អង់គ្លេស៖ Chelsea បានបាត់បង់កីឡាករវ័យក្មេង Callum Hudson-Odoi ដោយសាររបួសនៅចុងរដូវកាលមុន។ខ្សែបម្រើស្លាបវ័យក្មេងរូបនេះបានចាប់ផ្តើមការប្រកួតដំបូងរបស់ខ្លួនជាមួយនឹងក្រុមឈុតធំរបស់តោខៀវ Chelsea យ៉ាងគួរអោយភ្ញាក់ផ្អើល រួមបញ្ចូលទាំងការបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Europa League ដែលជាកន្លែងដែលគាត់រកបាន ៤ គ្រាប់ក្នុងចំណោម ៩ ប្រកួត។ ចំណែកឯ Reece James វិញគាត់បានរងរបួសកាលពីខែមិថុនាខណៈដែលគាត់លេងអោយអង់គ្លេសនៅ Toulon Tournament។
Callum Hudson-Odoi និងReece James
Callum Hudson-Odoi ថ្មីៗនេះបាននិយាយអំពីរបួសរបស់ខ្លួនថា៖យោងតាមលោក Ben Dinnery អ្នកវិភាគរបួស កីឡាករទាំងពីរកំពុងហ្វឹកហាត់និងខិតជិតក្នុងការវិលត្រឡប់ បើមិនបន្ទាប់ពីការឈប់សម្រាកបច្ចុប្បន្ននេះ គឺអាចនឹងក្នុងខែនេះ (ខែកញ្ញា)៕
Ben Dinnery បង្ហោះលើ Twitter
ប្រភព៖ 101greatgoals