ជក់ចិត្តសាហាវ គូភូមិផងរបងជាមួយកម្ពុជា!! ថៃ ប៉ះ វៀតណាម សម្រុកគ្នាឡើងកក្រើក (មានវីដេអូ)

  • សុក្រ ០៦ កញ្ញា, ២០១៩ ១០:៤៩
បាងកក៖ ការប្រកួតពានរង្វាន់វគ្គជម្រុះជុំទីពីរព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ទ្វីបអាស៊ីក្នុងពូល G កាលពីម្សិលមិញនេះ ក្រុមជម្រើសជាតិភូមិផងរបងជាមួយកម្ពុជា គឺថៃ និងវៀតណាម បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុប៉ុណ្ណោះ ក្រោយចប់ការប្រកួត ៩០នាទី លទ្ធផល 0-0។
ការប្រកួតមួយនេះអាចចាត់ទុកថាជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមខ្លាំងខាងបាល់ទាត់ទាំងពីរប្រចាំតំបន់ត្រូវប៉ះគ្នា ដើម្បីដណ្ដើមកៅអីទៅវគ្គបន្ត។ ការប្រកួតនោះមានការសម្រុកគ្នាទៅវិញទៅមក និងមានភាពតានតឹងខ្លាំងមែនទែន ប៉ុន្តែមិនមានក្រុមណាមួយអាចទម្លុះទីគ្នាបាននោះទេ។សូមបញ្ជាក់ផងដែរថា ការប្រកួតមួយគូទៀតក្នុងពូល G គឺម៉ាឡេស៊ី បានយកឈ្នះម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី ក្នុងលទ្ធផល ២-៣៕សូមទស្សនាវីដេអូ Highlight ការប្រកួតរវាង ថៃ និងវៀតណាម នៅខាងក្រោម៖