«ឈុតនេះខ្ញុំដក់ជាប់ក្នុងចិត្ត ជាពិសេសបានឃើញតួស្រីនៅទីនោះតែម្តង!» អារម្មណ៍ពិតពី ខាត់ វ៉ៃហាំង ក្នុងរឿងនិស្ស័យស្នេហ៍នាងមនោរាហ៍! (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងប្រុស ដែលទទួលបានប្រជាប្រិយភាពលើស្រទាប់យុវវ័យ និងភាគច្រើនគេឃើញលោកត្រូវបានផលិតកររឿងតម្រូវឱ្យចាប់ដៃគូជាមួយកញ្ញា ស៊ីន យូប៊ីន នោះគឺលោក ខាត់ វ៉ៃហាំង។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វ៉ៃហាំង ហាក់ស្ទុះឡើងកូដខ្លាំងបន្ទាប់ពីបានប្រឡូកចូលក្នុងវិស័យខ្សែភាពយន្តកន្លងមក។ ទន្ទឹមនឹងនេះដែរ លោកក៏បានគ្រងតំណែងជាតួឯកប្រុសក្នុងរឿងភាគបុរាណខ្មែរមួយដែលកំពុងតែធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន នោះគឺរឿង «និស្ស័យស្នេហ៍នាងមនោរាហ៍»។ ជំនួបសម្ភាសផ្ទាល់ទាក់ទងនឹងចំណាប់អារម្មណ៍មួយចំនួនក្នុងការសម្តែងនៅក្នុងរឿងបុរាណដ៏ល្អមើលមួយនេះ តារាប្រុសវ័យក្មេងសម្បុរស វ៉ៃហាំង ហាក់បញ្ចេញនូវភាពរំភើបរីករាយយ៉ាងពន់ពេក។ ក្នុងនោះលោកបានបញ្ជាក់ប្រាប់ថា នេះជារឿងទីមួយហើយដែលខ្លួនបានស្លៀកនូវសម្លៀកបំពាក់បែបប្រពៃណីបុរាណរបស់ខ្មែរ មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលពីមុនមកលោកពុំធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តបុរាណណាឡើយ។
លោកវ៉ៃ ហាំង ជាមេទ័ព
លោកវ៉ៃ ហាំង (មេទ័ព) និងកញ្ញា យូ ប៊ីន (នាងមនោរាហ៍)
ជាក់ស្តែងដូចជារូបលោកផ្ទាល់ដែលជាតួអង្គឯកប្រុសជាមេទ័ពខ្លាំងពូកែម្នាក់ក្នុងរឿង បានដាក់ចិត្តដាក់កាយបញ្ចូលអារម្មណ៍ទៅក្នុងសាច់រឿងឱ្យដូចជាពិតដូច្នោះដែរ។ ជាមួយនឹងឈុតមេទ័ពសម័យបុរាណដ៏អង់អាចក្លាហាននេះ ធ្វើឱ្យអារម្មណ៍របស់វ៉ៃហាំងនៅដិតជាប់ក្នុងចិត្ត ចងចាំមិនភ្លេចឡើយ ជាពិសេសឈុតមួយដែលថតនៅប្រាសាទបុរាណមួយ មានទីតាំងស្ថិតក្នុងទឹកដីខេត្តតាកែវ។ នោះក៏ជាឈុតបង្ហាញពីការប្រារព្ធពិធីបុណ្យក្នុងភូមិមួយ ដែលមានការជួបជុំពីមនុស្សមកពីគ្រប់ទិសទី ហើយមានការបង្ហាញជាមួយនឹងរបាំប្រពៃណីជាច្រើនទម្រង់ផងដែរ។ ជាមួយនឹងទឹកមុខញញឹមតិចៗ បែបមានមន្តស្នេហ៍ វ៉ៃហាំង បានរៀបរាប់ថា៖ជាមួយគ្នានឹងការបង្ហាញពីឈុតដែលខ្លួនលង់ចិត្តដកមិនរួចនោះ តួឯកប្រុសមេទ័ពម្នាក់នេះ បានបង្ហើបឈុតដែលពិបាកថតជាងគេក្នុងចំណោមឈុតទាំងអស់ក្នុងរឿងនេះ តួយ៉ាងដូចជាឈុតធ្វើសង្គ្រាម ដែលតម្រូវឱ្យមានមនុស្សច្រើន ហើយអ្វីដែលប្រឈមមុខខ្លាំង គឺអាកាសធាតុក្តៅ ហើយមានពេលខ្លះប៉ះពាល់ទៅដល់ស្បែកក៏មាន។
កញ្ញា យូប៊ីន (នាងមនោរាហ៍ ក្នុងឈុតរបាំអប្សារា)
លោក វ៉ៃ ហាំង (មេទ័ព)
ទោះជាយ៉ាងនេះក្តីលោកបានបន្តថា យើងទទួលបានជោគជ័យក្នុងការថតឈុតដ៏លំបាកមួយនេះ ក្រោមទឹកមុខដ៏រីករាយពីក្រុមការងារទាំងអស់គ្នា។ យ៉ាងណាមិញដើម្បីឱ្យដឹងកាន់តែច្បាស់ទៀតថា តើការសម្តែងរបស់តារាប្រុសតួឯកមេទ័ពរូបសង្ហានៅក្នុងរឿង «និស្ស័យស្នេហ៍នាងមនោរាហ៍» មានលក្ខណៈដូចម្តេច និងល្អមើលយ៉ាងណានោះ សូមទស្សនិកជនរង់ចាំតាមដានទស្សនាចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ៨ យប់ដល់ម៉ោង ៩ យប់ និងមានតែមួយគត់នៅលើកញ្ចក់ទូរទស្សន៍ ភី អិន អិន
កញ្ញា យូប៊ីន (នាងមនោរាហ៍ ក្នុងឈុតរបាំអប្សារា)
កញ្ញា យូប៊ីន (នាងមនោរាហ៍ ក្នុងឈុតរបាំអប្សារា)
សូមទស្សនាវីដេអូខាងក្រោម៖