Manchester United ត្រៀមកុងត្រាថ្មីចងជើង Paul Pogba បន្ទាប់ពីបរាជ័យក្នុងការផ្ទេរទៅ Real Madrid

  • សុក្រ ០៦ កញ្ញា, ២០១៩ ១៣:៥១
អង់គ្លេស៖ បិសាចក្រហមត្រូវបានគេរាយការណ៍ថាកំពុងចាប់ផ្តើមពិភាក្សាជាមួយភ្នាក់ងាររបស់ Paul Pogba ជុំវិញកិច្ចសន្យាថ្មីសម្រាប់ខ្សែបម្រើរូបនេះ។ម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោកពិតជាអស់សង្ឃឹមក្នុងការចាកចេញពី Old Trafford នៅរដូវក្តៅនេះខណៈដែល Real Madrid ត្រូវបានគេជឿជាក់ថាចង់បានកីឡាករបារាំងរូបនេះ។ទោះយ៉ាងណាក្លិបយក្សអេស្ប៉ាញមួយនេះបានបរាជ័យក្នុងការផ្ទេរយក Paul Pogba ពី Manchester United បន្ទាប់ពីទីផ្សារដោះដូរកីឡាករអឺរ៉ុបបានបិទទ្វារកាលពីថ្ងៃច័ន្ទ Pogba ត្រូវបានបង្ខំឱ្យនៅជាមួយក្រុម Man United យ៉ាងហោចណាស់រហូតដល់ខែមករា។កិច្ចសន្យាបច្ចុប្បន្នរបស់អតីតខ្សែបម្រើក្រុម Juventus រូបនេះមានរយៈពេលរហូតដល់ឆ្នាំ ២០២១ ប៉ុន្តែស្ថិតត្រង់ថាតើគាត់ចង់បន្តស្នាក់នៅប្រទេសអង់គ្លេសទៀតឬយ៉ាងណា។
Paul Pogba
លោក Raiola ភ្នាក់ងារ របស់កីឡាករ Paul Pogba បានបញ្ជាក់ជាថ្មីអំពីជំហរនៃការផ្ទេររបស់ Pogba កាលពីខែកក្កដានៅពេលដែលគាត់បានប្រាប់កាសែត The Times ថា៖Pogba ពិតជាសង្ឃឹមខ្លាំងក្នុងការលេងក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Real Madridលោក Zinedine Zidane ប៉ុន្តែវាហាក់ដូចជាត្រូវរង់ចាំដូចគ្នានឹង Eden Hazard ដែរ៕ប្រភព៖ Mirror