បុរសម្នាក់លោតសម្លាប់ខ្លួនពីលើជាន់ទី១៩ ក្រោយពីប្រពន្ធរត់ចោល

ម៉ាឡេស៊ី៖ បុរសវ័យ៤៦ឆ្នាំ សម្រេចបញ្ចប់ជីវិតរបស់ខ្លួន ដោយលោតពីលើជាន់ទី១៩ ក្រោយពីប្រពន្ធរត់ចោល។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ ក្នុងរដ្ឋ Penang ប្រទេសម៉ាឡេស៊ី។ប្រភពបានឲ្យដឹងថា បុរសម្នាក់នោះ (មិនបញ្ចេញអត្តសញ្ញាណ) បានលោតសម្លាប់ខ្លួនពីលើអគារដែលគាត់ស្នាក់នៅ ពីជាន់ទី១៩ធ្លាក់ចុះមកកន្លែងចំណតរថយន្ដ ដែលបណ្ដាលឲ្យបែកធ្លាយខួរចេញពីលលាដ៏ក្បាល។ អ្នកជិតខាងម្នាក់បាននិយាយថា៖
អគារដែលគាត់ស្នាក់នៅ
សាកសព
ប៉ូលិសបានទំលុះទ្វារផ្ទះដែលបានចាក់សោរយ៉ាងជាប់ ដើម្បីធ្វើការឆែកឆេរ។ សភាពក្នុងផ្ទះគឺមានភាពរៀបរយល្អ និងត្រូវសន្និដ្ឋានថា បុរសនោះពិតជាបានលោតសម្លាប់ខ្លួនតាមចន្លោះបង្អួចពិតមែន។ យ៉ាងណាមិញ សាកសពត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីរង់ចាំខាងគ្រួសារមកទទួល។ ប៉ូលិសក៏កំពុងស្វែងរកលេខទំនាក់ទំនងរបស់គ្រួសារសព ដើម្បីចង់ដឹងពីមូលហេតុនៃការចាកចេញរបស់ស្ត្រីជាប្រពន្ធផងដែរ៕