ពេលស្លៀកឈុតប្រពៃណីបែបនេះ Jang Won Young ស្រស់ស្អាតដូចរូបគំនូរពីបុរាណ!

កូរ៉េខាងត្បូង ៖ តារាចម្រៀងស្រីវ័យក្មេង Jang Won Young សមាជិកក្រុម IZONE ថ្មីៗនេះទើបតែទទួលបានដំណែងថ្មី ជាម៉ូដែលស្រីពិសេសរបស់ Gmarket ដែលបច្ចុប្បន្ននេះកំពុងតែធ្វើការផ្សព្វផ្សាយ នៅលើទីផ្សា។ការងារថ្មីនេះតម្រូវឲ្យ Jang Won Young ត្រូវបង្ហាញខ្លួនក្នុងឈុតសម្លៀក បែបបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត ដើម្បីអបអរថ្ងៃបុណ្យ Chuseok របស់កូរ៉េ។ ឈុតប្រពៃណីកូរ៉េពណ៌សលាយផ្ទៃមេឃមួយឈុតនេះ មើលទៅពិតជាស្រស់ស្អាត និងទន់ភ្លន់ សាកសមយ៉ាងខ្លាំងជាមួយនឹងមុខមាត់ដ៏គួរឲ្យស្រលាញ់របស់នាង ខុសពីឈុតដទៃៗទៀត ដែលនាងធ្លាប់បានស្លៀកពីមុនមក។ចង់ដឹងថា តើ Jang Won Young មានសម្រស់ស្អាតប៉ុណ្ណាពេលស្លៀកឈុតប្រពៃណីកូរ៉េ?តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖
រូបភាពJang Won Young
រូបភាព Jang Won Young
រូបភាព Jang Won Young
រូបភាព Jang Won Young
រូបភាព Jang Won Young