ទោះមិនទាន់រៀបការនឹងគ្នាស្របច្បាប់មែន តែគូស្នេហ៍ Fon កាដូសុទ្ធតែរថយន្តស៊េរីទំនើបឲ្យនាង

ថៃ៖ បន្ទាប់ពីស្នេហាភេទដូចគ្នា របស់តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញា Fon ត្រូវបាន​ ទម្លាយជាសាធារណៈមក ក្នុងនោះក៏មានលេចលឺដំណឹងរៀបការរវាងអ្នកទាំងពីរ ដោយសារបច្ចុប្បន្ននេះ ទំនាក់ទំនងរបស់អ្នកទាំងពីរក៏បានទទួលស្គាល់ ពីក្រុមគ្រួសារទាំងសងខាងផងដែរ។យ៉ាងណាមិញ ទោះបីតារាស្រី កញ្ញា Fon និងគូស្នេហ៍ មិនទាន់ប្រែក្លាយឈ្មោះជាស្វាមីភរិយាពេញច្បាប់ក៏ពិតមែន តែពួកគេក៏បានចូលរួមរស់នៅ ជាមួយគ្នាយ៉ាងមានសុភមង្គលដូចជាប្ដីប្រពន្ធតារាដទៃទៀតផងដែរ។មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះអ្វីដែលរឹតតែពិសេសនោះ គឺគូស្នេហ៍របស់ Fon បានកាដូរថយន្តស៊េរីទំនើបដល់រូបនាងមួយគ្រឿង ដោយក្នុងនោះ គូស្នេហ៍នាងបានយកប្រាក់សុទ្ធទាំងដុំៗ ដែលបានពីការសន្សំ យកទៅទិញឲ្យដល់តារាស្រីរូបនេះថែមទៀតផង។ជាមួយគ្នានេះដែរ តារាចម្រៀងស្រី កញ្ញា Fon ក៏បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងសម្រាប់កាដូដ៏ធំមួយនេះ ហើយវាក៏ជាកាដូមួយ ដែលនាងតែងតែប្រាថ្នាចង់បានជាយូរមកហើយផងដែរ៕សូមទស្សនារូបភាពខាងក្រោម៖
Fon
Fon និងគូស្នេហ៍
Fon និងគូស្នេហ៍
Fon
Fon
Fon និងគូស្នេហ៍