ឃើញហើយចង់លង់! យូរៗ នូ ណា តែងខ្លួនបែបនេះម្ដង ស្អាតហើយគួរឲ្យស្រលាញ់ណាស់

ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ នូ ណា ជាតារាសម្ដែងស្រីពន្លកថ្មី ហាក់ដូចជាកាន់តែ មានសន្ទុះនៃការគាំទ្រយ៉ាងច្រើនក្រៃលែងពី សំណាក់ទស្សនិកជន បន្ទាប់ពីបានដើរតួ ក្នុងរឿង«សិសិរដូវក្នុងបេះដូង» រួចមក។និយាយទៅ ហេតុផលដែលបណ្ដាលឲ្យ នូ ណាមានប្រជាប្រិយភាពលឿនបែបនេះ ក៏ព្រោះតែនាង ជាតារាមួយរូបដែលមាន ទាំងទេពកោសល្យសម្ដែង បានយ៉ាងសាកសម ព្រមទាំងមានសម្រស់និងមុខមាត់ស្រស់ស្អាត តាមបែបធម្មជាតិ អមដោយថ្ពាល់ខួច មានមន្តស្នេហ៍ទៀតផង។ក្រៅពីនេះ បើនិយាយពីស្ទាយ៍រៀបចំរបស់នូ ណា វិញគឺត្រូវចិត្ត ប្រិយមិត្តគ្រប់គ្នា ដែលភាគច្រើនរូបនាងនិយមស្ទាយ៍បែបសាមញ្ញ សុភាព តែបង្កប់ដោយភាពទន់ភ្លន់ គួរឲ្យស្រលាញ់។ ជាក់ស្ដែង ស្រាប់តែ កាលពីប៉ុន្មានម៉ោងមុននេះ នូ ណា បានធ្វើឲ្យហ្វេនៗ ចំណាំសឹងតែមិនចង់បាន ក្រោយពីបានតុបតែងខ្លួន ក្នុងឈុតរ៉ូបពណ៌ទឹកប្រាក់  ថែមទាំងមានការផាត់មុខបែបស្រាលៗ និងធ្វើសក់ក្រងទៅក្រោយ ដូចជាព្រះនាង ក្នុងរឿងនិទានបេះដាក់តែម្ដង។ដោយឡែក ជឿជាក់ថា មានហ្វេនៗមិនតិចនាក់ទេ បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ តារាស្រីវ័យក្មេងរូបស្រស់រូបនេះ  ក្នុងទឹកមុខបង្កប់ដោយស្នាមញញឹម ស្រស់ប្រិមប្រិយបែបនេះ៕រូបភាពពី៖ Suy Heang SHចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
នូ ណា
នូ ណា
នូ ណា
នូ ណា ពេលតែងខ្លួនក្នុងរ៉ូបដូចព្រះនាង
នូ ណា ពេលតែងខ្លួនក្នុងរ៉ូបដូចព្រះនាង
នូ ណា ពេលតែងខ្លួនក្នុងរ៉ូបដូចព្រះនាង
នូ ណា ពេលតែងខ្លួនក្នុងរ៉ូបដូចព្រះនាង
នូ ណា ពេលតែងខ្លួនក្នុងរ៉ូបដូចព្រះនាង