នៅចាំអាយដលកំពូលញ៉ាំYang Soobinទេ? ពេលនេះកាន់តែស្អាតជាងមុន ក្រោយស្រកទម្ងន់២៣គីឡូ!

កូរ៉េខាងត្បូង៖ ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់ច្បាស់ នារីជនជាតិកូរ៉េរូបរាងម៉ាប់ៗឈ្មោះថា Yang Soobin ដែលនាងតែងតែផុសវីដេអូញ៉ាំអាហារគ្រប់ប្រភេទ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងក្នុងយូធូបជាក់ជាមិនខាន។ទៀតសោត គ្រប់វីដេអូរបស់នាង មានចំនួនអ្នកចូលទស្សនាមិនក្រោមលាននាក់នោះទេ ដោយសារកាយវិការក្រម៉ិចក្រម៉ើម និងរបៀបនៃការញ៉ាំដែលអ្នកបានមើលវីដេអូរបស់នាងហើយ ប្រាកដជាឃ្លានតាមតែម្តង។ដោយឡែកក្រៅពីមើលវីដេអូរបស់នាងយ៉ាងជក់ចិត្តហើយ អ្នកទស្សនាមួយចំនួនធំក៏មានការព្រួយបារម្ភពីសុខភាពរបស់នាងផងដែរ ព្រោះYang Soobinញ៉ាំម្ហូបគ្រប់ប្រភេទទាំងអស់មិនថា ម្ហូបខ្លាញ់ Cheese របស់ផ្អែម និងអាហារជាច្រើនមុខផ្សេងៗទៀត។ ប៉ុន្តែពេលនេះ អ្នកទស្សនាទាំងអស់មិនបាច់ទៀតទេ​ ព្រោះមួយរយៈក្រោយនេះYang Soobin បានងាកមកថែរក្សាសុខភាពរបស់ខ្លួន និងព្យាយាមសម្រកទម្ងន់ផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី០៥ ខែសីហាម្សិលមិញនេះ Yang Soobin បានផុសនៅក្នុងគណនីហ្វេសប៊ុក ពីការសម្រកទម្ងន់របស់នាងយ៉ាងដូច្នោះជាមួយនឹងការរៀបរាប់  Yang Soobinក៏បានភ្ជាប់នូវថតមុន និងក្រោយពេលសម្រកទម្ងន់របស់នាងដូចគ្នា ឃើញថាពិតជាមានភាពខុសប្លែកយ៉ាងខ្លាំង ហើយសម្រស់របស់នាងក៏កាន់តែស្អាតជាងមុនថែមមួយកម្រិតទៀតផងដែរ៕​ចង់ជ្រាបច្បាស់ទស្សនារូពភាពខាងក្រោម៖
រូបភាពញ៉ាំអាហាររបស់Yang Soobin
រូបភាពញ៉ាំអាហាររបស់Yang Soobin
រូបភាពញ៉ាំអាហាររបស់Yang Soobin
រូបរាងពីមុន
រូបរាងក្រោយស្រកទម្ងន់២៣.១គីឡូ
រូបរាងក្រោយស្រកទម្ងន់២៣.១គីឡូ
រូបរាងក្រោយស្រកទម្ងន់២៣.១គីឡូ