កុំចង់លេងជាមួយគុនខ្មែរ ហ៊ានឌឺគឺដេក!! តាញ់ មករា ផ្ដួលកីឡាករអ៊ីរ៉ង់ត្រឹមទឹកទី៣ (មានវីដេអូ)

  • សុក្រ ០៦ កញ្ញា, ២០១៩ ១៤:៥៩
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីព្រឹកថ្ងៃសៅរ៍សប្ដាហ៍មុន កូនសិស្សរបស់លោកគ្រូ ធន់ សុភា មកពីក្លិបក្រសួងការពារជាតិ កីឡាករ តាញ់ មករា បានប្រកួតឈ្នះកីឡាករឆ្លងដែនមកពីប្រទេសអ៊ីរ៉ង់ Mostafa ដោយផ្ដួលឲ្យបោះបង់ការប្រកួតក្នុងទឹកទី៣។
តាញ់ មករា ឈ្នះការប្រកួត
ការប្រកួតរវាងកីឡាករទាំងពីរធ្វើឡើងក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ ការប្រកួតនៅក្នុងទឹកទី១ តាញ់ មករា ស្ទាបស្ទង់ទៅលើកីឡាករអ៊ីរ៉ង់ប៉ុណ្ណោះ ខណៈអ៊ីរ៉ងហាក់ឌឺដងមកលើមករា។ ចាប់ផ្ដើមទឹកទី២ មករា បានម៉ាត់ Mostafa ឲ្យលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តសម្រុកខ្លាំងៗតាមរយៈការទាត់បំបាក់ជន្ទល់ជើងក្រោម។ យ៉ាងណាចូលមកដល់ទឹកទី៣ តាញ់ មករា បានទាត់ជើងក្រោមកីឡាករថៃឲ្យបោះបង់ការប្រកួតតែម្ដង ក្រោយលោកអាជ្ញាកណ្ដាលរាប់ដល់១០ ងើបមិនរួច៕ចង់ជ្រាបកាន់តែច្បាស់ថា តាញ់ មករា ធ្វើបានល្អយ៉ាងណានៅក្នុងការប្រកួតនោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖