សង្សារ HyunA ធ្វើឲ្យហ្វេនស្ទើរស្លុតចិត្ត ក្រោយឃើញលោកពាក់ស្រោមជើង ម៉ូតកំពូលបែកស្លុយ!

កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ តារាចម្រៀងប្រុស E’Dawn ដែលគេស្គាល់ថាជាមិត្តប្រុសបណ្តូលចិត្ត របស់តារាចម្រៀងស្រីចាស់វស្សា HyunA បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ប្លែកភ្នែកភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញតារាប្រុសរូបនេះ បានបង្ហោះរូបថតមិនប៉ុន្មានសន្លឹក នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់លោក។តួយ៉ាង កន្លងមកប្រិយមិត្តគាំទ្រភាគច្រើន ប្រាកដជាបានដឹងមកហើយថា ​E’dawn គឺជាតារាចម្រៀងប្រុសម្នាក់ ដែលចូលចិត្តលេងស្ទាយ៍ម៉ូតសម្លៀកបំពាក់ និងស្ទាយ៍តុបតែងខ្លួនខុសប្លែកពីគេ ដោយឡែក លើកនេះ E’dawn ក៏កាន់តែលេងស្ទាយ៍ថ្មីប្លែកបន្ថែមទៀត ទៅលើម៉ូតស្រោមជើងរបស់លោក ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែមានភាពស្រឡាំងកាំងថែមមួយកម្រិតទៀត។ជាកស្តែង តាមរយៈរូបថតជាច្រើនសន្លឹករបស់ E’Dawn បានឲ្យឃើញថា លោកបានលេងស្ទាយ៍ពាក់ស្បែកជើងផ្ទាត់ធម្មតាៗ ប៉ុន្តែក្រឡេកមកមើលការលេងស្ទាយ៍ស្រោមជើងឯណេះវិញគឺមិនធម្មតានោះទេ ពោលគឺលោកបានពាក់ស្រោមជើងកវែងត្រឹមកំភួនជើង និងបានកាត់ចោលនូវផ្នែកខាងមុខស្រោមជើងនោះចោល ដោយមើលទៅពិតជាចម្លែកប្លែកភ្នែកខ្លាំងមែនទែន។ តួយ៉ាង បើទោះបីជាការលេងស្ទាយ៍តុបតែងខ្លួនរបស់ E’Dawn មានភាពថ្មីចែសនិងស្មុគស្មាញខ្លាំងយ៉ាងណាក្តី ប៉ុន្តែអ្នកគាំទ្រជាច្រើនក៏បានព្យាយាមយល់ ពីចំណង់ចំណូលចិត្តនៃការលេងស្ទាយ៍របស់លោកផងដែរ៕  
E'dawn លេងស្ទាយ៍ស្រោមជើងចម្លែក
E'dawn លេងស្ទាយ៍ស្រោមជើងចម្លែក
E'dawn លេងស្ទាយ៍ស្រោមជើងចម្លែក
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn
តារាចម្រៀងប្រុស E'dawn