ការ Comeback របស់ I.O.I ត្រូវពន្យាដល់ខែ ១២ តែដំណឹងល្អពួកគេមានឱកាស វិលត្រឡប់ជាមួយសមាជិកទាំង១១

កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ សារព័ត៌មាននៅក្នុងប្រទេសកូរ៉េបានចេញផ្សាយអត្ថបទទាក់ទងនឹងក្រុមចម្រៀង I.O.I ថាការ Comeback ជាក្រុមរបស់ពួកគេត្រូវបានពន្យារពីរខែបន្ថែមទៀត ដល់ខែ១២ ព្រោះថាផលិតកម្មរបស់ពួកគេ ចង់ឲ្យអាល់ប៊ុមនោះល្អឥតខ្ចោះ។យ៉ាងណាមិញ សម្រាប់ព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេ ខកចិត្តយ៉ាងខ្លាំង ព្រោះថាការរង់ចាំរបស់ពួកគេជិតដល់ទៅហើយ បែរជាក្រុមនេះត្រូវពន្យារពេលទៅវិញ។ក៏ប៉ុន្តែផ្អែមតាមប្រភពបន្ត បែរជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញព័ត៌មាននេះបានចុះផ្សាយបន្ថែមថា បើទោះជាពួកគេពន្យារពេលក្នុងការ Comeback ក៏ពិតមែនក៏ប៉ុន្តែសម្រាប់ការវិលត្រឡប់នេះ នាង Somi និង នាង Yeongjung មានឱកាសខ្ពស់ក្នុងការរួមក្រុមជាមួយ I.O.I ក្នុងខែ១២នេះ។គួររម្លឹកដែរថា កាលពីប៉ុន្មានខែមុន ព័ត៌មានកូរ៉េបានចុះផ្សាយថាការ Comeback របស់ក្រុម I.O.I មានសមាជិកតែ ៩នាក់តែប៉ុណ្ណោះ ឯសមាជិក២នាក់ទៀត នាង Somi និង Yeonjung ជាប់រវល់នឹងផលិតកម្មរបស់ពួកគេមិនអាចមកប្រូម៉ូតក្រុមបាននោះទេ។ ក៏ប៉ុន្តែពេលនេះ វាកាន់តែធ្វើឲ្យអ្នកគាំទ្ររំភើបមួយកម្រិតទៀត និងអន្ទះសាររង់ចាំការចេញបទថ្មីរបស់ក្រុមចម្រៀង I.O.I នេះខ្លាំងណាស់៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
I.O.I
I.O.I
Somi
Somi