កីឡាករ Roberto​ Soldado បានប្រាប់ពីខ្សែការពារមួយរូបដែលគាត់ពិបាកឆ្លងកាត់ជាងគេ

អេស្ប៉ាញ៖ អតីតខ្សែប្រយុទ្ធក្រុម Real Madrid និងខ្សែប្រយុទ្ធក្រុម Tottenham  កីឡាករ Roberto Soldado បានលេងជាមួយកីឡាករឆ្នើមៗ មួយចំនួននៅលើពិភពលោកអំឡុងពេលគាត់នៅ La Liga និង Premier League។ Roberto Soldado ជឿជាក់ថា Carlos Puyol គឺជាខ្សែការពារដ៏រឹងបំផុតដែលគាត់មិនធ្លាប់ជួបពីមុនមក។
Carles Puyol
អតីតកីឡាកររបស់ក្លិប Real Madrid និង Tottenham ជឿជាក់ថាវីរបុរសរបស់ក្រុម Barcelona រូបនេះបានធ្វើឱ្យគាត់ "រងទុក្ខខ្លាំងបំផុត" អំឡុងពេលគាត់ជាខ្សែប្រយុទ្ធនៅ La Liga។Soldado វ័យ ៣៤ ឆ្នាំបានវិលត្រឡប់ទៅកាន់ប្រទេសអេស្ប៉ាញវិញនៅរដូវក្តៅនេះជាមួយ Granada បានបំប៉ោងសំណាញ់ទីសម្រាប់ក្រុមថ្មីបាន១គ្រាប់ជួយអោយក្រុមរកបាន៤ពិន្ទុ ចាប់ពីបើករដូវកាលបាន ៣ ប្រកួត។
ការប៉ះទង្គិចគ្នារវាង Roberto Soldado និង Puyol
Soldado បាននិយាយថា៖  “ខ្ញុំអាចនិយាយបានថា Puyol គឺជាអ្នកដែលធ្វើអោយខ្ញុំឈឺចាប់បំផុត។ ខ្ញុំគិតថាវាដូចជាសង្គ្រាមជាមួយ Puyol។ គាត់គឺជាខ្សែការពារដែលរឹងមាំបំផុត។ មែនហើយវាជាការប្រកួតប្រជែងដ៏ល្អនៅទីនោះហើយប្រហែលជាគាត់ជាអ្នកដែលបានផ្តល់ឱ្យខ្ញុំនូវការប្រយុទ្ធដ៏ស្វិតស្វាញបំផុត៕”ប្រភព៖ Mirror