ទើបតែដឹងថាកម្លោះសង្ហា ហាយសូ Kim Jaejoong ជាកូនប្រុសពៅតែម្នាក់ក្នុងចំណោមបងប្អូនទាំង៩

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាប្រុសល្បីឈ្មោះ អតីតសមាជិកក្រុម TVXQ គឺលោក Kim Jaejoong ទើបតែបានបង្ហាញខ្លួន ក្នុងកម្មវិធីទូរទស្សន៍មួយ។នៅក្នុងកម្មវិធី ពួកគេបាននិយាយអំពី ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍តូចៗ ដ៏រ៉ូមែនទិចមួយ។ បន្ទាប់ពីការទស្សនា បទពិសោធនៃការរៀបចំកម្មវិធីតូចៗរួចមក ពិធីករបានសួរសំណួរទៅកាន់ Kim Jaejoong ចង់ដឹងថាតើលោកធ្លាប់មានបំណង ចង់រៀបការបែបនេះឬអត់?ភ្លាមៗនោះ Jaejoong បាននិយាយទាំងអស់សំណើចថា បើទោះជាលោកចង់ ក៏វាមិនអាចទៅរួចដែរ ព្រោះលោកមានបងស្រីបង្កើតដល់ទៅ ៨នាក់ ហើយម្នាក់ៗសុទ្ធតែមានគ្រួសារ មានកូនស្រីប្រុស ដូច្នេះរាល់ពេលដែលមានកម្មវិធីម្ដងៗ ទោះបីមានតែបងប្អូនបង្កើតមកចូលរួម ក៏ពិធីនោះមានមនុស្សច្រើនស្រាប់ទៅហើយ។ ចម្លើយនេះធ្វើឲ្យអ្នកគាំទ្រមួយចំនួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះទើបតែដឹងថា Jaejoong គឺជាកូនប្រុសពៅក្នុងគ្រួសារត្រកូល Kim ដោយលោកមានបងស្រីដល់ទៅ ៨នាក់ឯណោះ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាពJaejoong
រូបភាព Jaejoong
រូបភាព Jaejoong
រូបភាព Jaejoong និងគ្រួសារ
រូបភាព Jaejoong និងគ្រួសារ
រូបភាព Jaejoong និងគ្រួសារ
រូបភាព Jaejoong និងគ្រួសារ
រូបភាព Jaejoong និងគ្រួសារ