តារាក្នុងក្រុមជាមួយគ្នាប៉ុន្មានដួង នេះមានមុខមាត់ដូចគ្នាខ្លាំង មើលមួយភ្នែតស្មានតែជាកូនភ្លោះ

កូរ៉េខាងត្បូង៖ នៅ​ចាំ​បាន​ពី​ពេលដំបូង​​ដែល ​អ្នកបាន​ស្គាល់​នៅ​សមាជិក​​​ក្នុងក្រុមចម្រៀង​K-pop មួយចំនួន​ដែរឬទេ? អ្នកខ្លះ​ប្រាកដ​ជាដឹង​ ប្រសិន​បើ​អ្នកមិន​ពិនិត្យ ​មើល​ឲ្យ​ច្បាស់ទេនោះ​ គឺ​អាច​​នឹង​ធ្វើ​ឲ្យ​អ្នក មាន​ការយល់​ច្រលំ​ រវាង​​​ពួកគេ​មិន​ខាន​នោះ​ទេ ពីព្រោះ​ពួកគេ​មាន ​មុខ​មាត់​ស្រដៀង​គ្នា​ខ្លាំង​ពេក ស្ទើតែ ដូចគ្នាបេះដាក់ទៅហើយ។ ជាក់ស្តែងតារា​ប្រុសស្រី​ទាំងនេះ​ មាន​មុខមាត់ស្រដៀងគ្នាខ្លាំងពេក ដល់ថ្នាក់​អ្នកគាំ​ទ្រពេល​ខ្លះយល់​​ច្រលំ​ នឹងគិត​ថា​ពួកគេ ​គឺ​ជាកូន​ភ្លោះ​ទៀត​ផង។ លើសពីនេះ​ទៅ​ទៀត​នោះ​គឺ ​ពួកគេ​សុទ្ធតែ​នៅ ក្នុង​ក្រុម​ជាមួយគ្នា​ទៀត​។ ឃើញ​បែបនេះ​ ​មាន​អ្នកគាំ​ទ្រមួយ​ចំនួន​ បាន​លើក​ឡើ​ងថា មើល​ទៅ​ប្រហែល​ជាមកពី​ពួកគេ នៅក្នុងក្រុមជាមួយគ្នា នឹ​ងស្រលាញ់គ្នាខ្លាំង​ពេកហើយ ​ទើប​បាន​ជា​ធ្វើ​ឲ្យ​មាន​មុខមាត់​ស្រដៀង​គ្នា បែបនេះ​តែម្តងទៅ។ ក៏ប៉ុន្តែ​នេះ ​គ្រាន់តែ​ជាលើកឡើង ​បែប​លេង​សើច​របស់ ​អ្នកគាំ​ទ្រ​តែប៉ុណ្ណោះ​៕​តោះចង់ដឹងថា ​ពួកគេ​មានភាពស្រដៀង​គ្នា ​ខ្លាំង​ប៉ុណ្ណា​នោះ​ សូម​ទៅ​ទស្សនា​រូប​ដូច ខាងក្រោម​នេះ​ទាំង​អស់គ្នា៖១. Seulgi និងIrene ក្រុមRed Velvet
Seulgi និងIrene
២.  JinJin និងMJ ក្រុមASTRO
JinJin និងMJ
៣. Yuri, Chaewon និងYena ក្រុមIZ*ONE
Yuri, Chaewon និងYena
៤. Wonwoo និងDK ក្រុមSEVENTEEN
Wonwoo និងDK
៥. Woozi និង Dino ក្រុមSEVENTEEN
Woozi និង Dino
៦.​  ក្រុមGirl’s Generation
Yuri និងYoona
៧. Bomi និងChorong ក្រុម Apink
Bomi និងChorong
៨. Jisoo និងYein​ ក្រុមLovely z
Jisoo និងYein