ព្រោះតែបែបនេះសោះ បានជាLisa និង Diana ជិតស្និទ្ធគ្នាយ៉ាងនេះ!

ថៃ៖ កាលពីថ្ងៃទី០៥ ខែសីហាម្សិលមិញនេះ បានធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយសមាជិកមួយរូបរបស់ក្រុមBLACKPINK ដែលមានសញ្ជាតិជាថៃនាង Lisa Manoban បានផុសជាមួយតារាសម្តែងស្រីប្រចាំប្រទេសថៃ Diana Flipo។​គួរឲ្យដឹងផងដែរថា Dianaគឺជាតារាថៃដំបូងបង្អស់ ដែលមានរូបនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់ Lisa។ ដោយឡែកក្រោយពីឃើញបែបនេះភ្លាម អ្នកគាំទ្រក៏មានការងឿងឆ្ងល់ថា តើLisa និង Dianaពួកគេទាំងពីរមកជិតស្និទ្ធនឹងគ្នាដោយរបៀបណា?ទៀតសោតចម្ងល់នេះ ស្ថិតនៅក្នុងអារម្មណ៍របស់អ្នកគាំទ្រមិនបានប៉ុន្មានផង ស្រាប់តែមានគណនីហ្វេសប៊ុកមួយបានចេញមកស្រាយឲ្យដឹងថា តាមពិតទៅLisa និង Diana ធ្លាប់រៀនច្រៀងជាមួយគ្រូរួមគ្នាកាលពីមុន ទើបជាហេតុធ្វើឲ្យពួកគេជិតស្និទ្ធនឹងគ្នាបែបនេះ។ ជាក់ស្តែងគ្រូដែលពួកគេធ្លាប់រៀនជាមួយ ក៏ធ្លាប់បានផុសរូបមួយដែលពួកគេថតរួមគ្នាផងដែរ ដែលកាន់តែបង្ហាញច្បាស់ថា ពួកគេទាំងពីរជិតស្និទ្ធនឹង តាំងពីពេលដែលLisaមិនទាន់ក្លាយជាតារាចម្រៀងមកម្ល៉េះ៕ សូមទស្សនារូបភាពខាងក្រោម៖
LisaManoban
Diana Flipo
Lisa និង Diana
Lisa និង Diana
Lisa និង Diana
Lisa និង Diana
Lisa , Diana និងគ្រូបង្ហាត់ច្រៀង