បែកធ្លាយរឿង Barca លួចចាប់អារម្មណ៍ខ្សែប្រយុទ្ធចំណូលថ្មីរបស់ R.Madrid ដើម្បីមកជំនួសជួរមុខរូបនេះ

  • សុក្រ ០៦ កញ្ញា, ២០១៩ ១៥:៥៤
អេស្ប៉ាញ៖ Barcelona បានលួចចាប់អារម្មណ៍ចង់នាំយកខ្សែប្រយុទ្ធ Luka Jovic អំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ មុនពេលដែលកីឡាកររូបនេះផ្លាស់ពី Eintracht Frankfurt មកចូលរួមជាមួយ Real Madrid។
កីឡាករLuka Jovic
កីឡាករវ័យ ២១ឆ្នាំ Jovic រកគ្រាប់បាល់បាន ៣៦គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនសរុប ៧៥ប្រកួតឲ្យ Frankfurt មុនសម្រេចចិត្តចាកចេញមកចូលរួមជាមួយ Real Madrid ក្នុងកិច្ចសន្យារយៈពេល ៦ឆ្នាំ។ ប្រភពពី AS ក្លិប Barcelona ចង់នាំយកខ្សែប្រយុទ្ធជម្រើសជាតិស៊ែប៊ី Jovic ដើម្បីមកជំនួសកន្លែងរបស់ Luis Suarez ដែលមានវ័យកាន់តែច្រើន។ លើសពីនេះទៅទៀតបើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ អ្នកចាត់ការទូទៅរបស់ Barca លោក Ernesto Valverde បានឈានដល់ការព្រមព្រៀងតម្លៃខ្លួនជាមួយ Frankfurt ទៅហើយ។
កីឡាករ Luis Suarez
គួរឲ្យដឹងដែថា អ្នកចាត់ការទូទៅ Real Madrid លោក Zinedine Zidane បានជះលុយ ៦០លានអឺរ៉ូ ដើម្បីទិញយក Luka Jovic មកកាន់កីឡដ្ឋាន Santiago Bernabeu៕