ឃើញរាងស្គមស្រឡូនស្អាត តាមពិត Davika មានរបបអាហារបែបនេះសោះ!

ថៃ៖ បើនិយាយពី តារាសម្ដែងស្រី ​ដែលមានប្រជាប្រិយភាព ប្រចាំប្រទេសថៃ Mai Davika ក៏បានស្ថិតក្នុងចំណោមជា តារាលំដាប់ជួរមុខដែរ ថែមទាំងទទួលបាន ការចាប់អារម្មណ៍យ៉ាងច្រើនពីហ្វេនៗផងដែរ។ក្រៅពីមុខមាត់ស្រស់ស្អាត គួរឲ្យចង់គយគន់ហើយ Davika ​នូវមានរាងកាយស្គម ស្រលូនស្អាត បើប្រៀបធៀបជាមួយតារាផ្សេងៗទៀត មើលទៅលេចធ្លោជាងគេតែម្ដង។ លើសពីនេះ​ ដោយសារតែមាន ដងខ្លួនស្រលូន ក្បាលពោះរាបស្មើបែបនេះហើយ រាល់ស្ទាយ៍ស្លៀកពាក់របស់Davika ភាគច្រើន នាងនិយមបែបស៊ិចស៊ី មានទាំងអាវដៃតូច ចំហទ្រូង ព្រមទាំងអាវខ្លីៗ បញ្ចេញសាច់ក្បាលពោះជាដើម ធ្វើឲ្យមហាជនឃើញហើយ មិនសរសើរមិនបាន និងចង់ដឹងពីវិធីថែរក្សារាង របស់តារាស្រីរូបនេះគ្រប់គ្នា។ តាមពិតទៅ​ កត្តាដែលនាំឲ្យ Davika មានរាងចង្កេះអង្រ្កងបែបនេះ គឺដោយសារតែ ការចេះគ្រប់គ្រងរបបអាហារបានត្រឹមត្រូវ​ ដោយនាងញាំតែ បន្លែសាឡាដ បុកល្ហុង​ និងញាំមីសួរជាដើម។បន្ថែមពីនេះដែរ Davika មិនចូលចិត្តញាំសាច់ និងបង្អែមនោះទេ ទើបនាងមានរាងកាយស្គមមានតែឆ្អឹងបែបនេះ ហើយធ្វើឲ្យនាងមានភាពងាយស្រួល ក្នុងការស្លៀកពាក់បែបណា ក៏មើលឃើញស្អាតដែរ៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
រាងស្រលូនស្អាតរបស់ Davika
រាងស្រលូនស្អាតរបស់ Davika
រាងស្រលូនស្អាតរបស់ Davika
រាងស្រលូនស្អាតរបស់ Davika
រាងស្រលូនស្អាតរបស់ Davika
រាងស្រលូនស្អាតរបស់ Davika
រាងស្រលូនស្អាតរបស់ Davika