មនុស្សមួយចំនួនរិះគន់ ដែលនាងតែងខ្លួនបែបនេះ! ប៉ុន្តែគិតថា Sunmi ខ្វល់មែន?

កូរ៉េខាងត្បូង ៖ វាជាការពិត តារាចម្រៀងទោលស្រីដ៏ល្បី Lee Sunmi ធ្លាប់ត្រូវបានគេរិះគន់ជាច្រើនលើករួចមកហើយ ទៅលើស្ទីលតុបតែងខ្លួនរបស់នាង ប៉ុន្តែជាក់ស្ដែង នាងមានអ្នកស្រលាញ់ និងគាំទ្រច្រើនជាងអ្នកស្អប់ ជាហេតុធ្វើឲ្យតារាស្រីរូបនេះ នៅតែអាចឈរជើងក្នុងវិស័យនេះ បានរហូតមកដល់សព្វថ្ងៃ។គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ ទើបតែបង្ហាញខ្លួនក្នុងកម្មវិធី M Countdown ជាមួយនឹងស្ទីលតែងខ្លួន Cute Cute ខ្លាំង មើលទៅប្លែកភ្នែក និងកាន់តែក្មេងជាងវ័យ។ មនុស្សជាច្រើនបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើល និងពោលសរសើរូបនាងជាហូហែ ប៉ុន្តែនៅតែមានក្រុមអ្នកប្រឆាំងមួយចំនួន ដែលបន្តបោះពាក្យសម្ដីរិះគន់ ទៅលើស្ទីលតុបតែងខ្លួនរបស់នាង។ទោះបីជាយ៉ាងនេះក្ដី មួយឈុតរបស់ Sunmi នៅក្នុងកម្មវិធី M Countdown លើកនេះ គឺពិតជាធ្វើឲ្យនាងកាន់តែលេចធ្លោ និងទាក់ទាញយ៉ាងខ្លាំង៕បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖
រូបភាពSunmi
រូបភាព Sunmi
រូបភាព Sunmi
រូបភាព Sunmi
រូបភាព Sunmi
រូបភាព Sunmi