ចិត្តបុណ្យណាស់! ឱក សុគន្ធកញ្ញា ដាក់លក់សម្លៀកបំពាក់ថ្មី និងចាស់ យកថវិកាទាំងស្រុងបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា (មានវីដេអូ)

ភ្នំពេញ៖ ខណៈពេលដែលកំពុងតែពរពោះកូនក្នុងផ្ទៃ​តារាចម្រៀងស្រីអ្នកនាងឱក សុគន្ធកញ្ញា តែងតែធ្វើបុណ្យ សាងកុសលជាច្រើនគួរឲ្យកត់សម្គាល់ រីឯការងារសិល្បៈក៏កាន់តែរីកចម្រើន ឡើងកូដខ្លាំងឡើងជាលំដាប់។ជាក់ស្តែងមុននេះបន្តិចតារាស្រីរូបនេះ បានធ្វើការបង្ហោះនូវវីដេអូមួយ ដែលបានបង្ហាញជាមួយនឹងទឹកចិត្តដល់ល្អ ដាក់លក់សម្លៀកបំពាក់ទាំងចាស់ និងថ្មីៗរបស់ខ្លួន ដែលធ្លាប់ស្លៀកពាក់ពេលឡើងឆាក ឬក៏នៅផ្ទះជាប្រចាំក្នុងតម្លៃ ១០ដុល្លារ ដល់២០ដុល្លារ ជាច្រើន។ក៏ប៉ុន្តែអ្វីដែលគួរឲ្យសរសើរនោះគឺ តារាស្រីរូបនេះ នឹងយកថវិកាដែលបានមកពីការលក់សម្លៀកបំពាក់ទាំងនេះ ទៅបរិច្ចាកជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុងតែម្តង។ ទាំងនេះជាទឹកចិត្តដ៏ប្រពៃ ដែលគួរឲ្យសរសើរ ស្របពេលដែលនាងកំពុងពរពោះកូនក្នុងផ្ទៃ៕សូមទស្សនាវីដេអូខាងក្រោមនេះ៖
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា ដាក់លក់សម្លៀកបំពាក់
ឱក សុគន្ធកញ្ញា ដាក់លក់សម្លៀកបំពាក់
ឱក សុគន្ធកញ្ញា ដាក់លក់សម្លៀកបំពាក់