ក្រុមបិសាចក្រហម Manchester United ព្យាយាមម្តងទៀតសម្រាប់ការផ្ទេរយកតារាឆ្នើមរបស់ក្រុម Tottenham នៅខែមករានេះ

  • សុក្រ ០៦ កញ្ញា, ២០១៩ ១៦:៥៩
អង់គ្លេស៖ តាមសេចក្តីរាយការណ៍បាន ឲ្យដឹងថាក្រុមបិសាចក្រហម Manchester United នឹងព្យាយាមម្តងទៀតសម្រាប់ការផ្ទេរយកតារាឆ្នើមរបស់ក្រុម Tottenham កីឡាករ Christian Eriksen នៅខែមករាខាងមុខនេះបន្ទាប់ពីខកខានមិនបានចុះកុងត្រាយកកីឡាកររូបនេះនៅរដូវកាលដោះដូរកីឡាករ។កីឡាករសញ្ជាតិដាណឺម៉ាករូបនេះស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៅឯ Spurs ដោយកិច្ចសន្យារបស់គាត់ជាមួយនឹងក្លិបនៅភាគខាងជើងទីក្រុងឡុងដ៍មួយនេះនឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។
របាយការណ៍បានអះអាងថាបិសាចក្រហមបានខិតជិតក្នុងការចរចាកិច្ចសន្យាជាមួយ Eriksen នៅរដូវក្តៅនេះ ហើយពួកគេជឿជាក់ថានឹងអាចចុះហត្ថលេខានាំយកកីឡាកររូបនេះមកកាន់ទឹកដី Old Trafford នៅខែមករាខាងមុខនេះនៅពេលដែល Tottenham នឹងត្រូវទទួលយកតម្លៃទាបឬប្រថុយនឹងការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួន ក្នុងរយៈពេលពីរបីខែទៀត។ លើសពីនេះទៅទៀតខ្សែបម្រើវ័យ២៧ឆ្នាំរូបនេះក៏មានក្លិបគូប្រជែង២នៅអេស្ប៉ាញដណ្តើមជាមួយ Man Utd ដែរ នោះគឺ Real Madrid និង Barcelona។បើសិនមិនមានក្លិបណាដែលឆ្លៀតយកឱកាសចុះហត្ថលេខារូបគេនៅរដូវក្តៅទេនោះ ដូច្នេះ Man United ប្រាកដជាមានឱកាសចាប់យករូបគេនៅខែមករានេះ។ Eriksen អាចជាការបន្ថែមដ៏អស្ចារ្យដល់ក្រុមរបស់លោក Ole Gunnar Solskjae៕ប្រភព៖ caughtoffside