កែងច្បាស់ណាស់ម្ចាស់ថ្លៃ!! កែងបុកកាណូតបែកឈាមពេញមុខតែម្ដង (មានវីដេអូ)

  • សុក្រ ០៦ កញ្ញា, ២០១៩ ១៧:០០
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែររបស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីល្ងាចថ្ងៃសៅរ៍សប្ដាហ៍មុន កីឡាករមកពីខេត្តសៀមរាប លី រឹទ្ធី បានប្រកួតចាញ់កីឡាករមកពីប្រទេសថៃ ក្វាន់អេក ដោយត្រូវកីឡាករថៃវាយឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតក្នុងទឹកទី២។
កីឡាករថៃក្វាន់អេក ឈ្នះការប្រកួត
ការប្រកួតនៅក្នុងទឹកទី១ មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ ដោយកីឡាករទាំងពីរគ្រាន់តែស្ទាបស្ទង់គ្នាតាមលក្ខណៈបច្ចេកទេសប៉ុណ្ណោះ។ គ្រាន់តែចូលដល់ទឹកទី២ ទាំងកម្ពុជា និងថៃចាប់ផ្ដើមសម្រុកគ្នាទៅវិញទៅមក ដោយនៅពាក់កណ្ដាលទឹក ក្វាន់អេក បានវាយ រឹទ្ធី ឲ្យបែកបន្តិច មុននឹងបន្តសម្រុកដោយប្រើកែងបុកកាណូតឲ្យ រឹទ្ធី បែកធំខ្លាំង ហើយត្រូវលោកអាជ្ញាកណ្ដាល ឡៅ ស៊ីណាត បញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕ ចង់ឃើញថា ក្វាន់អេក ប្រើកែងបុកកាណូតវាយទៅលើ រឹទ្ធី យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖