អូនប្រែហើយ! អ៊ិន វល័ក្ខទេពី កាន់តែស្អាតប្លែក ក្រោយកាត់សក់ខ្លី

ភ្នំពេញ៖ រហូតមកទល់ពេលនេះ អ៊ិន វល័ក្ខទេពី លែងចូលខ្លួនក្នុងវិស័យសិល្បៈតទៅទៀតទេ ទាំងសម្រស់ក៏នៅតែស្អាត និងប្រជាប្រិយភាពរបស់នាង ក៏នៅតែល្បីល្បាញ។ ដោយបច្ចុប្បន្ន នាងតែងប្រើជីវិតឯកជន ដើរលេងក្រៅប្រទេស ឬជិតឆ្ងាយ ជាមួយនឹងការទិញរបស់របរប្រើប្រាស់សុទ្ធតែទំនើបៗ ធ្វើឲ្យមនុស្សជាច្រើន ច្រណែននឹងជីវិតនាង។ក្នុងនោះដែរ​ កាលពីថ្មីៗនេះដែរ អតីតតារារូបនេះ  ក៏បានបង្ហោះនូវរូបថតប៉ុន្មានសន្លឹក នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងស្ទាយ៍សក់ខ្លីត្រឹមក ដែលមិននឹកស្មានថា នាងកាត់សក់បែបនេះសោះ ដោយសារតែនាង ជាមនុស្សស្រលាញ់សក់តាំងពីដើម។យ៉ាងណាមិញ បើទោះបីជាដូច្នេះក៏ដោយ ក៏រូបនាង នៅតែស្រស់ស្អាត​តាម សម្រស់សក់ខ្លី ហើយណាមួយ ក៏ជាហ្វេសសិន មួយផងដែរ និងចំណីចក្ខុ សម្រាប់ខ្លួនឯង ក្នុងឆ្នាំ២០១៩ផងដែរ៕
សក់ខ្លីរបស់នាង
សក់ខ្លីរបស់នាង
សក់ខ្លីរបស់នាង
សក់ខ្លីរបស់នាង
កាលសក់វែង