មិនមែនក្រទេណា! Jin ទើបតែទិញរថយន្តស៊េរីទំនើប តម្លៃជាងកន្លះលានដុល្លារ

កូរ៉េខាងត្បូង៖ ថ្មីៗនេះ អ្នកគាំទ្រក្រុមចម្រៀងបុរស BTS ដែលបានទៅលេងប្រទេសកូរ៉េ បានឃើញកំលោះសង្ហា Jin នៅក្នុងហាងរថយន្តដ៏ទំនើប Lamborghini ដោយរូបលោកបានទិញរថយន្តម៉ាកទំនើបនេះពណ៌ខៀវ ម៉ូដែល the Aventador S ដែលមានតម្លៃ ៥៥២,០០០ ដុល្លារអាមេរិក។យ៉ាងណាមិញ ទាំងនេះគឺជារឿងភ្ញាក់ផ្អើលមែនទែន នៅពេលដែលលេចឮព័ត៌មានចេញពីមាត់អ្នកគាំទ្រ ឃើញលោក Jin ចូលទិញរថយន្តថ្មីបែបនេះ។គួររម្លឹកដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក Jin ទិញឡានស៊េរីទំនើបប្រភេទ Sport Car បែបនេះ។ ព្រោះកាលពីឆ្នាំ ២០១៧ អ្នកគាំទ្រឃើញសមាជិកមួយរូបទៀត គឺលោក Jimin បានបង្ហោះវីដេអូមួយ អង្គុយនៅកៅអីជិតតៃកុងក្នុងរថយន្តដែលជាប្រភេទ Sport Car ស៊េរីទំនើប ហើយក្រោយមកអ្នកគាំទ្រក៏ឃើញលោក Jin ដើរចេញពីកៅអីតៃកុង ដែលអាចឲ្យអ្នកគាំទ្រសន្និដ្ឋានថា នោះគឺពិតជារថយន្តរបស់ Jin ។ទោះជាយ៉ាងណាក្តី បើទោះជា Jin បានចំណាយលុយជាច្រើនចំពោះសម្ភារនិយមបែបនេះមែន​ ក៏ប៉ុន្តែលោកត្រូវបានគេដឹងថា ជាតារាចម្រៀងដែលមានចិត្តល្អបំផុត។ ព្រោះលោកចូលចិត្តចំណាយលុយក្នុងការងារលើសង្គម ក៏ដូចជាសប្បុរសធម៌ផ្សេងៗផងដែរ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
jin
jin
តម្លៃរថយន្ត
រថយន្តរបស់ Jin
ហាងរថយន្តទំនើប