ហូឡង់បំបាក់អាល្លឺម៉ង់បន្តយក ៣ពិន្ទុ​ ក្នុងពូល C (មានវីដេអូ)

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ០៩:១៥
បរទេស៖ ក្រុមមច្ចុរាជពណ៌ទឹកក្រូចហូឡង់ ឈរនៅលេខ៣ក្នុងពូលC ដោយចាញ់ពិន្ទុក្រុមលេខ២ អាល្លឺម៉ង់៣ពិន្ទុ និងក្រុមកំពូលតារាងអៀរឡង់ខាងជើង៦ពិន្ទុ។ហូឡង់រកបានបួនគ្រាប់ក្នុងរយៈពេល ៣២នាទី នៅតង់ទី២ ក្នុងវគ្គ៤ ក្រុមចុងក្រោយដើម្បីយកឈ្នះអាល្លឺម៉ង់ ៤-២ នៅវគ្គជម្រុះ Euro ២០២០ ពូល C នៅរាត្រីថ្ងៃសុក្រកន្លងទៅនេះ។ក្នុងការប្រកួតនោះ គេសង្កេតឃើញថា អាល្លឺម៉ង់ជាអ្នកស៊ុតបញ្ចូលទីនាំមុខតាំងពីនាទីទី៩ ដោយកីឡាករ Serge Gnabry ។ ចូលតង់ទី២ នៅនាទីទី៥៩ កីឡាករហូឡង់បានវាយបកបាន ១គ្រាប់មកវិញ ដោយកីឡាករ Frenkie de Jong  ៧នាទីក្រោយមកហូឡង់រកបាន១គ្រាប់ទៀតដោយការស៊ុតបញ្ចូលទីខ្លួនឯងរបស់ខ្សែការពារអាល្លឺម៉ង់ Jonathan Tah នៅនាទីទី៦៦។
Frenkie de jong ស៊ុតបញ្ចូលទីនៅនាទីទី៥៩
ក្រុមអាល្លឺម៉ង់រកបាន១គ្រាប់ទៀតនៅនាទីទី៧៣ ដោយកីឡាករ Toni Kroos តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែក្រុមភ្ញៀវបានធ្វើការសងសឹកភ្លាមៗ ដោយរកគ្រាប់បាល់នាំមុខសាជាថ្មីដោយកីឡាករ Donyell Malen នៅនាទីទី ៧៩ និងកីឡាករ Georginio Wijnaldum នៅនាទីទី៩០+១។
តារាងពិន្ទុនៅក្នុងពូល C
គួរបញ្ជាក់ផងដែរថា លទ្ធផលនេះធ្វើឱ្យអាល្លឺម៉ង់ទទួលបាន ៩ ពិន្ទុ ក្នុង៤ប្រកួតដែលតាមពីក្រោយក្រុមអៀរឡង់ខាងជើង៣ពិន្ទុ ដែលពួកគេនឹងត្រូវប្រឈមមុខគ្នានៅថ្ងៃច័ន្ទនៅទីក្រុង Belfast ៕ចង់ឃើញការស៊ុតបញ្ចូលទីគ្នាអស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖