កុមារីកម្ពុជា ជុំ ច័ន្ទស្រីនិច្ច អាយុទើប៨ឆ្នាំ គិតលេខលឿនជាងម៉ាស៊ីនគិតលេខ ជាប់លេខ២ កម្រិតពិភពលោកនៅកោះតៃវ៉ាន់ (មានវីដេអូ)

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានការកោតសរសើរយ៉ាងខ្លាំងចំពោះកុមារីកម្ពុជាមួយរូប ក្រោយបានឡើងប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ ដើម្បីធ្វើការបង្ហាញនូវសមត្ថភាពដ៏ល្អខ្លាំងគួរឲ្យសរសើរ អាចគិតលេខលឿនខ្លាំង ជាងម៉ាស៊ីនគិតលេខ។ជាក់ស្តែង កុមារី ជុំ ច័ន្ទស្រីនិច្ច មានវ័យទើបតែ៨ឆ្នាំ បានធ្វើការបង្ហាញនូវសមត្ថភាពគិតលេខ ចេញពីការគិតរបស់ខ្លួនយ៉ាងឆាប់រហ័សក្នុងប្រមាណវិធីបូក និងដក ជាង២០ខ្ទង់ យ៉ាងលឿន មិនស្ទាក់ស្ទើរ សូម្បីតែអ្នកសរសេរ និងអ្នកចុចគិតដោយម៉ាស៊ីនគិតលេខនោះ ក៏មិនចង់ទាន់ឡើយ។អ្វីដែលកាន់តែពិសេស ក្មេងស្រីតូចដែលមានសមត្ថភាពខ្លាំង នឹកស្មានមិនដល់នេះ ក៏ធ្លាប់ទៅប្រកួតនៅឯកោះតៃវ៉ាន់ ដោយទទួលបាននូវជ័យលាភីសម្រាប់ប្រទេស ខាងគិតលេខលឿនជាងម៉ាស៊ីនគិតលេខ លេខ២ កម្រិតពិភពលោកនៅកោះតៃវ៉ាន់ទៀតផង។ទន្ទឹមនឹងសមត្ថភាពដ៏ល្អ ភាពឆ្លាតវៃរបស់ប្អូនស្រី បានធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរដល់នាងគ្រប់គ្នា ដែលនៅក្មេងប៉ុណ្ណឹងសោះ តែអាចធ្វើបែបនេះបាន ខណៈពេលដែលមនុស្សធំមួយចំនួនមិនអាចបូក ដកលេខ យ៉ាងលឿនបែបនេះ ក្នុងរយៈពេលដ៏ខ្លី ដោយមិនប្រើម៉ាស៊ីនគិតលេខ៕សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖
កុមារី ជុំ ច័ន្ទស្រីនិច្ច
កុមារី ជុំ ច័ន្ទស្រីនិច្ច
កុមារី ជុំ ច័ន្ទស្រីនិច្ច
កុមារី ជុំ ច័ន្ទស្រីនិច្ច
កុមារី ជុំ ច័ន្ទស្រីនិច្ច