ស្អាតណាស់! សំណាង អេលីណា គ្រងក្នុងឈុតបុរាណខ្មែរយ៉ាងសមសួន ទៅផ្សព្វផ្សាយលើឆាកអន្ដរជាតិ

វៀតណាម៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជា បានស្គាល់រួចមកហើយពីម្ចាស់ពានរង្វាន់ Miss Universe កម្ពុជា ប្រចាំឆ្នាំ២០១៩ គឺ កញ្ញា សំណាង អេលីណា ដែលមានរូបសម្បត្តិស្រស់ស្អាត ស័ក្តិសមនឹងតំណែងមួយនេះយ៉ាងខ្លាំង។បន្ថែមពីនេះ សំណាង អេលីណា មិនត្រឹមតែមានសម្រស់ស្រស់សោភា តែមួយមុខនោះទេ ថែមទាំងប្រកបដោយចំណេះដឹង គួរឲ្យសរសើរទៀតផង។​ ក្នុងនោះដែរ តារាស្រីវ័យក្មេងរូបនេះ តែងតែបានលេចមុខមាត់ លើឆាកអន្ដរជាតិធំៗនានាជាប្រចាំ ដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃផងដែរ។ជាក់ស្ដែង ថ្មីៗនេះ សំណាង អេលីណា បានបង្កភាពភ្ញាក់ផ្អើលសាជាថ្មី បន្ទាប់ពីបានឃើញវត្តមានរូបនាង គ្រងក្នុងឈុតបុរាណបែបប្រពៃណីខ្មែរ ដែលច្នៃពីហូលនិងសូត្រ យ៉ាងសមសួនដើម្បីបង្ហាញខ្លួន ក្នុងកម្មវិធីអន្ដរជាតិធំមួយ ក្នុងប្រទេសវៀតណាម។ ជាពិសេស ក្នុងឱកាសនេះដែរ សំណាង អេលីណា បានធ្វើឲ្យប្រទេសជិតខាងនានា កាន់តែបានស្គាល់យ៉ាងច្បាស់ពីវប្បធម៌ដ៏រុងរឿង និងស្រស់ស្អាត នៃជាតិសាសន៍ខ្មែរ។យ៉ាងណាមិញ គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនោះភ្លាម មានហ្វេនៗមិនតិចនាក់នោះទេ​ បានបញ្ចេញមតិសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ល្អឥតខ្ចោះរបស់ សំណាង​ អេលីណា គ្រប់គ្នា៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
សំណាង​ អេលីណា
សំណាង​ អេលីណា
សំណាង​ អេលីណា ក្នុងឈុតបុរាណខ្មែរ
សំណាង​ អេលីណា ក្នុងឈុតបុរាណខ្មែរ
សំណាង​ អេលីណា ក្នុងឈុតបុរាណខ្មែរ