ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ត្រៀមបើកសាខា ៣​ បន្ថែមទៀត ក្រោយទទួលបានការគាំទ្រច្រើន​ពី​ពលរដ្ឋ​កម្ពុជា!

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ១០:៤១
ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក បង្ហើបពីផែនការត្រៀម​បើកសាខា ​៣​ បន្ថែមទៀត លើ​ទីតាំង​​សំខាន់ៗក្នុង​រាជធានីភ្នំពេញនា​ពេលឆាប់ៗ​នេះ​ បន្ទាប់ពីសេវាកម្ម​របស់​ខ្លួន​មាន​ការ​ប្រើប្រាស់​ច្រើន​ពី​​​ប្រជា​ពលរដ្ឋ​កម្ពុជា​ ​ក្រោយ​​ពីធនាគារ​នេះ​ចាប់​ផ្ដើម​​ប្រតិបត្តិការ​​ជា​ផ្លូវ​ការ​នៅ​ ដើមឆ្នាំ​២០១៩​ មក។ 
សាខាទី៣ របស់ធនាគារជីបម៉ុង
លោក យូ វ៉ាន់កាប់ អគ្គនាយកធនាគារ ជីប ម៉ុង មានប្រសាសន៍ថា៖ លោក វ៉ាន់កាប់ បញ្ជាក់ផងដែរថា មកដល់បច្ចុប្បន្នធនាគារ ជីប ម៉ុង មានប្រតិបត្តិការចំនួន​២ ទីតាំង ដោយ​ទីតាំងទីនៅទីស្នាក់ការកណ្ដាល​ស្ថិតនៅលើ​មហាវិថី​ម៉ៅសេទុង និង​ទីតាំងទី​២​នៅសាខាព្រះនរោត្តម ស្ថិតនៅលើមហាវិថីព្រះ​នរោត្តម។ ដោយឡែកសាខាថ្មីទាំង​៣ទីតាំង ដែលគ្រោង​​បើកប្រតិបត្តិការ​​នោះ​​ នឹងសម្ពោធ​​នៅក្នុងថ្ងៃតែមួយតែម្តង គឺនៅថ្ងៃទី៩ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ដោយ​កំណត់​ទីតាំងទី​៣ នៅសាខាបឹងសាឡាង ស្ថិត​នៅអគារលេខ១៩H ផ្លូវ២៧១ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ​ទីតាំងទី​៤​ នៅសាខា​ផ្សារ​ដើមថ្កូវ ស្ថិតនៅអគារលេខ៣៧ ផ្លូវ២៧១ សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង​​ទីតាំងទី​៥ នៅសាខាទួលគោក ស្ថិតនៅអគារលេខ១៦ និង ១៨ ផ្លូវ១៩២៨ សង្កាត់ ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕