MLD Entertainment ចេញបកស្រាយហើយ ក្រោយបែកធ្លាយរូប Jooe បណ្តើរគ្នាជាមួយបុរសម្នាក់!

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី០៤ ខែសីហា កន្លងមកថ្មីៗនេះ រូបភាពជាប៉ុន្មានសន្លឹករបស់ Jooe សមាជិកមួយរូបក្នុងក្រុមចម្រៀងនារី MOMOLAND ដែលដើរបណ្តើរគ្នាជាមួយបុរសម្នាក់ ត្រូវបានគេចែកចាយពាសពេញប្រព័ន្ធអ៊ីនធើណែត។ ទៀតសោត ក្រោយពីបានឃើញរូបភាពទាំងនោះភ្លាម អ្នកគាំទ្រជាច្រើនចាប់ផ្តើមសង្ស័យថា តើបុរសម្នាក់ត្រូវជាគូស្នេហ៍របស់ Jooe ឬយ៉ាងណា?​ ជាក់ស្តែង ក្រោយពីមានរឿងបែបនេះ ផលិតកម្ម MLD Entertainment ដែលគ្រប់គ្រងក្រុមចម្រៀង MOMOLAND ផ្ទាល់បានចេញមកបកស្រាយពាក់ព័ន្ធនឹងរឿងនេះ កាលពីថ្ងៃទី០៦ ខែសីហា យ៉ាងដូច្នេះថា៖យ៉ាងណាមិញ ជឿជាក់ថា ការបញ្ជាក់របស់ផលិតកម្ម MLD Entertainment អាចនឹងធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំអស់មន្ទិលសង្ស័យ ទាក់ទងនឹងរឿងនេះតទៅទៀតផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
Jooe
Jooe
Jooe
Jooe
រូបដែលគេថតបាន
រូបដែលគេថតបាន