នារីប្រេស៊ីលមួយក្រុម ចាញ់បោកការល្បួងថា នឹងក្លាយទៅជាតារា K-Pop ចុងក្រោយបែរជាត្រូវគេចាប់ធ្វើជានារីបម្រើផ្លូវភេទនៅកូរ៉េទៅវិញ

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ១០:២០
កូរ៉េខាងត្បូង៖ នារីជនជាតិប្រេស៊ីលមួយក្រុម ត្រូវចាញ់បោកការល្បួងថា នឹងក្លាយទៅជាតារា K-Pop ពេលមកប្រទេសកូរ៉េខាងត្បូង ប៉ុន្តែចុងក្រោយបែរជាត្រូវគេចាប់ឱ្យធ្វើជានារីបម្រើផ្លូវភេទទៅវិញ។យោងតាមប្រភព CNN បានឱ្យដឹងថា នារីជនជាតិប្រេស៊ីល ៧នាក់ ក្នុងនោះរួមមាន អ្នកដែលមានវ័យជាង២០ និង៣០ឆ្នាំ ត្រូវបានចាញ់បោកការល្បួងរបស់បុរសម្នាក់នៅលើបណ្តាញសង្គមថាឱ្យពួកគេមកប្រទេសកូរ៉េខាងត្បូង ដោយចេញថ្លៃសំបុត្រយន្តហោះឱ្យពួកគេថែមទៀត ហើយពួកគេនឹងមានឱកាស ក្លាយទៅជាតារាបង្ហាញម៉ូត ឬតារាចម្រៀង K-pop ទៀតផង។
រូបតំណាង
យ៉ាងណាមិញ រឿងគឺមិនល្អដូចជាការគិតនោះទេ។ ជាក់ស្តែង ស្រីៗទាំងនោះត្រូវបានគេចាប់បង្ខំឱ្យធ្វើជានារីបម្រើផ្លូវភេទនៅក្នុងប្រទេសកូរ៉េខាងត្បូងទៅវិញ។បន្ថែមពីនេះទៀត លិខិតឆ្លងដែនរបស់ពួកគេក៏ត្រូវបានជនខិលខូចដកហូត និងចាប់ឃុំពួកគេនៅក្នុងផ្ទះពីរកន្លែងក្នុងទីក្រុង Ilsan និង Paju ផងដែរ។ក្រោយមក ពួកគេក៏ត្រូវបានគេចាប់យកទៅលក់ឱ្យផ្ទះបន ដោយម្នាក់ក្នុងតម្លៃ ២លានវ៉ុន (១,៦៧៨ដុល្លារ)។
រូបតំណាង
យ៉ាងណាមិញ ក៏មាននារីរងគ្រោះម្នាក់បានរត់គេចខ្លួនបាន ហើយក៏បានប្តឹងរឿងនេះទៅស្ថានទូតប្រេស៊ីល ក្នុងប្រទេសកូរ៉េខាងត្បូង ហើយក៏ត្រូវបានសមត្ថកិច្ចមកជួយជនរងគ្រោះផ្សេងទៀតទាន់ពេលវេលាផងដែរ។សមត្ថកិច្ចបានចាប់ខ្លួនជនខិលខូចបានចំនួន ៥នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការជូញដូរផ្លូវភេទនេះ។ បច្ចុប្បន្ន សមត្ថកិច្ចក៏កំពុងតែស៊ើបអង្កេតបន្ថែមទៀតជុំវិញករណីមួយនេះផងដែរ។សមត្ថកិច្ចបាននិយាយថា៖សមត្ថកិច្ចបន្ថែមទៀតថា នេះគឺជាករណីដ៏កម្រដែលឃើញជនរងគ្រោះមកពីប្រេស៊ីលត្រូវបានចាញ់បោកគេ ក្លាយទៅជាជនរងគ្រោះជូញដូរផ្លូវភេទនៅក្នុងប្រទេសកូរ៉េខាងត្បូង៕
រូបតំណាង