កីឡាករ Man Utd មួយរូបថាខ្លួនអាចចាកចេញពី Manchester United...ប្រសិនបើមិនបានលេងទៀងទាត់

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ១០:១៤
អង់គ្លេស៖ Marcos Rojo និយាយថា ខ្លួនអាចនឹងចាកចេញពី Manchester United នៅខែមករា (ឆ្នាំក្រោយ) ប្រសិនបើខ្លួនមិនបានលេងទៀងទាត់។កីឡាករខ្សែការពារសញ្ជាតិអាហ្សង់ទីន Marcos Rojo ដែលបានចូលរួមជាមួយក្លិប Manchester United ពី Sporting Lisbon ក្នុងតម្លៃ ១៦ លានផោន ក្នុងឆ្នាំ២០១៤ នោះ មិនបានជាប់ជាជម្រើសដំបូងរបស់លោក Ole gunnar Solskjaer នោះទេ បន្ទាប់ពីការមកដល់របស់កីឡាករ Harry Maguire ដែលមានតម្លៃ ៨០ លានផោន។ បើទោះបីជាកីឡាករ Chris Smalling បានផ្ទេរទៅក្លិប Roma ក៏ដោយក៏រូបគេនៅតែមិនអាចស្វែងរកកៅអី១១នាក់ដំបូងដដែល។
Marcos Rojo
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ​​​​​​ ចង់បានការលេងជាប្រចាំដើម្បីរក្សាតំណែងរបស់ខ្លួននៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីជាប់ជាជម្រើសរបស់ Lionel Scaloni។ លើសពីនេះទៅទៀត Rojo បាននិយាយថា ខ្លួនអាចនឹងចាកចេញពីក្លឹបនៅខែមករា (ឆ្នាំក្រោយ) ប្រសិនបើខ្លួននៅតែត្រូវបានលោក Solskjaer មើលរំលង។Rojo លើកឡើងបន្តទៀតថា៖ប្រភព៖ Mirror