ទោះមិនជោគជ័យក្នុងការប្រលង តែពេលនេះ អតីតបេក្ខភាព X Factor ចូវ មួយអេង មានហាងឆេងថតម៉ូតមិនធម្មតា!

ភ្នំពេញ៖ ប្រិយមិត្តដែលបានតាមដាននូវកម្មវិធី ប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor ប្រាកដជាបានស្គាល់ នូវបេក្ខភាពដ៏មានប្រជាប្រិយភាព ចូវ មួយអេង ដែលមានសមត្ថភាពល្អ ថែមទាំងរូបសម្រស់ស្រស់ស្អាតថែមទៀត។យ៉ាងណាមិញ ក្រោយឆ្លងកាត់ការប្រកួត អស់ពេលជាច្រើនសប្តាហ៍ បេក្ខភាពរូបនេះមិនបានទទួលនូវជ័យលាភីក្នុងការប្រកួតដ៏ល្បីនេះនោះទេ។ តែទោះជាយ៉ាងណាក្តី បណ្តាអ្នកគាំទ្រជាច្រើន នៅតែស្រលាញ់ និងពេញចិត្តនាងដដែល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ  ទោះបីជាមិនជោគជ័យក្នុងការប្រលង តែនាងក៏មានហាងឆេងមិនធម្មតា ថតម៉ូដែលទៀតផង។ដោយក្នុងនោះ អតីតបេក្ខភាពរូបនេះ ត្រូវបានគេហៅថតសម្អាងការ ខណៈពេលដែលរូបសម្រស់របស់នាងពិតជាស្អាត នៅក្នុងការតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណី មើលទៅកាន់តែលេចធ្លោខ្លាំងឡើងតែម្តង។ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់រូបនាង ដែលមិនត្រឹមតែមានសមត្ថភាពខ្ពស់ក្នុងការច្រៀង តែនៅពេលចេញថតម៉ូតសម្អាងការបែបនេះ ក៏កាន់តែស្រស់ស្អាតប្លែកកាន់តែខ្លាំងឡើង និងមានហាងឆេងមិនធម្មតា៕ប្រភពរូបភាព៖ Kimberly Loveសូមទស្សនារូបភាពខាងក្រោមនេះ៖
ចូវ មួយអេង
ចូវ មួយអេង
ចូវ មួយអេង
ចូវ មួយអេង ពេលតែងខ្លួនប្រពៃណី
ចូវ មួយអេង ពេលតែងខ្លួនប្រពៃណី
ចូវ មួយអេង ពេលតែងខ្លួនប្រពៃណី
ចូវ មួយអេង ពេលតែងខ្លួនប្រពៃណី
ចូវ មួយអេង ពេលតែងខ្លួនប្រពៃណី