អ្នកចាំទីរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Ederson លួចសរសើរកីឡាករ Liverpool មួយរូបថា…

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ១៣:១០
បរទេស៖ Ederson របស់ Man City បានសារភាពថា គូប្រជែងរបស់ខ្លួនកីឡាករ Alisson Becker គឺជាអ្នកចាំទីល្អបំផុតនៅលើពិភពលោក។
Alisson Becker ត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់អ្នកចាំទីឆ្នើមប្រចាំឆ្នាំ ២០១៩ របស់ FIFA រួមជាមួយកីឡាករ Marc-Andre Ter Stegen របស់ក្រុម Barcelona ។ Alisson ស្ថិតក្នុងទម្រង់លេងយ៉ាងល្អសម្រាប់ Liverpool កាលពីរដូវកាលមុន។ ថ្មីៗនេះដោយទទួលបានពានរង្វាន់ស្មើនឹងពានរង្វាន់ UEFA equivalent of the award សម្រាប់ការជួយក្រុមរបស់គាត់ឱ្យទទួលបានជោគជ័យក្នុងក្របខ័ណ្ឌ Champions League ។ទោះបីជាមានការប្រកួតប្រជែងគ្នាខ្លាំង រវាងក្លិបកីឡាករទាំងពីរយ៉ាងណាក៏ដោយ ក៏ Ederson ទទួលស្គាល់ថា មិត្តរួមជាតិរបស់ខ្លួនកីឡាករ Alison ជាអ្នកចាំទីល្អបំផុតលើលោកនាពេលបច្ចុប្បន្ន។Ederson បានលើកឡើងថា៖
Ederson និយាយសរសើរAlison នៅមុខអ្នកសារព័ត៌មាន
គួររម្លឹកផងដែរថា Ederson របស់ Man City បានរក្សាសំណាញ់ទី មិនឲ្យគេស៊ុតចូលចំនួន ២០ប្រកួតនៅ Premier League នៅរដូវកាលមុន ពោលគឺ តិចជាង Alison ១ប្រកួត៕ប្រភព៖ Mirror