ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំសោះ សម្រស់រូបរាងរបស់ នាង ប្រាក់គន្ធា ផ្លាស់ប្ដូរស្ទើរតែ៣៦០ដឺក្រេតែម្ដង!

ភ្នំពេញ៖ អាចនិយាយបានថា សព្វថ្ងៃនេះប្រជាប្រិយភាពរបស់តារាចម្រៀងស្រី នាង ប្រាក់គន្ធា កាន់តែកើនឡើងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងសំឡេងយ៉ាងអំណាយផលពីធម្មជាតិរបស់នាង ដោយទទួលបានការស្រលាញ់ ពេញចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន។ ក្នុងនោះផងដែរ តារាចម្រៀងស្រីវ័យក្មេង នាង ប្រាក់គន្ធា ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជារូបសម្រស់របស់នាងផងដែរ។​ យ៉ាងណាមិញ បើយើងងាកទៅមើលរូបភាពជាច្រើន កាលពីប៉ុន្មានឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះវិញ គេសង្កេតឃើញថា នាង ប្រាក់គន្ធា មានភាពខុសគ្នាច្រើន គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ទាំងរូបរាង ពណ៌សម្បុរ ដែលធ្វើឲ្យបណ្ដាប្រិយមិត្តមានការចាប់អារម្មណ៍លើនាង។ជាក់ស្ដែង ដោយ នាង ប្រាក់គន្ធា កាលពីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រលងចម្រៀងលើកដំបូងនោះ គេកត់សម្គាល់ឃើញថា តារាចម្រៀងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពរូបនេះ ហាក់បីដូចជាក្មេងស្រីម្នាក់ ដែលមានសម្រស់មិនសូវជាសស្អាតប៉ុន្មាននោះទេ។ ប៉ុន្តែស្រាប់តែមួយរយៈនេះ នាងបានធ្វើឲ្យប្រិយមិត្តស្រឡាំកាំងស្ទើរតែគ្រប់គ្នាតែម្ដង ដោយសារសម្រស់របស់នាងប្រែជាស្រស់សោភាយ៉ាងឆាប់រហ័ស។គួរឲ្យដឹងផងដែរថា ក្នុងពេលសព្វថ្ងៃនេះ នាង ប្រាក់គន្ធា មិនសូវជាលេចមុខមាត់ក្នុងសង្គមសិល្បៈញឹកញាប់ក៏ពិតមែន តែតារាស្រីរូបនេះ ត្រូវប៉ាន់ខ្លាំងជាមួយនឹងការប្រគំតន្រ្តីនៅតាមបណ្ដាខេត្តផងដែរ៕តោះទៅទស្សនារូបភាពទាំងអស់គ្នា៖
នាង ប្រាក់គន្ធា និងបងប្រុស
នាង ប្រាក់គន្ធា
នាង ប្រាក់គន្ធា
នាង ប្រាក់គន្ធា
នាង ប្រាក់គន្ធា
នាង ប្រាក់គន្ធា
នាង ប្រាក់គន្ធា
នាង ប្រាក់គន្ធា
នាង ប្រាក់គន្ធា