Gilberto Silva វីរបុរស Arsenal បានមកដល់ទីក្រុងភ្នំពេញហើយ!

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ១១:០៤
ភ្នំពេញ៖ លោក Gilberto Silva ត្រូវបានគេស្គាល់ថា ជាកីឡាករដែលមានជំនាញពិសេស ពោលគឺអាចលេងបាន២តំបន់ គឺខែ្សការពារ និងខែ្សបម្រើ ហើយរូបគេក៏បានក្លាយជាមនុស្សដ៏សំខាន់ក្នុងការជួយក្រុមជម្រើសជាតិប្រេស៊ីល ឲ្យលើកពានរង្វាន់ពិភពលោក កាលពីឆ្នាំ ២០០២ និងបង្កើតប្រវត្ដិសាស្រ្ដឲ្យក្រុមកាំភ្លើងធំ Arsenal ដោយជួយក្រុមលើកពានរង្វាន់មាសផងដែរ។Gilberto Silva វីរបុរស Arsenal បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង 9 : 30 នាទី យប់ថ្ងៃទី 6 ខែកញ្ញា ដែលមានការទទួលយ៉ាងកក់ក្តៅពីសំណាក់ Fan Arsenal ប្រចាំស្រុកខ្មែរជាច្រើននាក់ ជាពិសេសតំណាងក្រុមហ៊ុនស្រាបៀរ GANZBERG ផងដែរ ។
ដំណើរមកដល់កម្ពុជារបស់លោកGilberto Silvaវីរបុរស Arsenal
យោងតាមការចុះផ្សាយយ៉ាងព្រោងព្រាតពីព័ត៌មានច្បាស់ការកន្លងមករូបលោក Gilberto Silva វីរបុរស Arsenal មកភ្នំពេញក្នុងគោលបំណងចុះកិច្ចព្រមព្រៀង ក្លាយជាដៃគូផ្លូវការ ជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ថ្ងៃទី 07 កញ្ញា 2019 នេះក្នុងព្រឹត្តិការណ៍ GANZBERG Uber Night World Class Party  នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។
ដំណើរមកដល់កម្ពុជារបស់លោក Gilberto Silva វីរបុរស Arsenal
គួរបញ្ជាក់ផងដែរថា Arsenal  គឺជាក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ ដែលបានឈ្នះ​បានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប មានអ្នកគាំទ្រយ៉ាងច្រើនលើសលុបពាសពេញ​ពិភពលោក ស័ក្តិសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរគុណភាពកម្រិតពិភពលោក ផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាង​អស្ចារ្យ​បំផុតឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ ពីស្ថាប័នកំពូល Monde Selection ​ប្រដូចនឹងពាក្យពេជន៍ដ៏វិសេសវិសា “GANZBERG គុណភាពកម្រិតពិភពលោកដៃគូកម្រិតពិភពលោក” 
ដំណើរមកដល់កម្ពុជារបស់លោក Gilberto Silva វីរបុរស Arsenal
ដំណើរមកដល់កម្ពុជារបស់លោក Gilberto Silva វីរបុរស Arsenal