ទីបំផុត! Janie បង្ហាញរូបថតអេកូកូនដំបូង ស្អាតមិនណយទេ

ថៃ៖ បើទោះជា តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ អ្នកនាង Janie Tienphosuwan កំពុងពពោះកូនក្នុងផ្ទៃ ជាលើកដំបូងបានរយៈពេល ៦ខែហើយក៏ដោយ តែនាងនៅតែលេចមុខមាត់ ក្នុងការងារសិល្បៈជាប្រចាំ។ក្នុងនោះដែរ អ្វីដែលរឹតតែពិសេសនោះ គឺកាន់តែកៀកដល់ថ្ងៃសម្រាលកូនហើយ តែសម្រស់របស់តារាសម្ដែងស្រីរូបនេះ មិនមានភាពប្រែប្រួលសោះឡើយ គឹនៅតែស្រស់ស្អាត លេចធ្លោ គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។លើសពី​នេះ មានប្រិយមិត្តជាច្រើន បានទន្ទឹងរង់ចាំ មើលវត្តមានកូនដំបូងរបស់ Janie ថាពេលកើតមកមាន ភាពគួរឲ្យស្រលាញ់ និងមុខមាត់ស្រស់ស្អាតដូចអ្នកម្ដាយ និងលោកប៉ាកម្រិតណា។ ស្រាប់តែ ថ្មីៗនេះ បានបែកធ្លាយរូបថតពេលដែល Janie ឆ្លុះអេកូមើលមុខកូនដំបូង ជាហេតុធ្វើឲ្យមហាជននានា មានភាពភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះថាបើមើលតាម រូបមួយសន្លឹកនោះឃើញថា កូនរបស់នាង មានទម្រង់មុខ ទាក់ទាញមិនធម្មតា ថែមទាំងមានច្រមុះស្រួច ដូចអ្នកម្ដាយបេះបិទតែម្ដង៕ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
អ្នកនាង Janie
Janie និងស្វាមីអ្នកនាង Janie
អ្នកនាង Janie ពេលពរពោះ
រូបថតអេកូកូន