ទីតាំងចុងក្រោយ ប្រមូលផ្តុំសុទ្ធតែកំពូលតារាមកជុំគ្នា...! (មានវីដេអូ)

ភ្នំពេញ៖ កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ «The Mask Singer Cambodia» ដែលកំពុងប្រមូលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីទស្សនិកជនតាមរយៈធ្វើការជម្រុះវគ្គដំបូងអស់ជាច្រើនខេត្តរួចមក ឥលូវនេះបានមកដល់ទីតាំងធំចុងក្រោយ ដើម្បីធ្វើការជម្រុះដំបូងហើយ។ នៅពេលនេះក្រុមការងារ «The Mask Singer Cambodia» បានទៅដល់ទីតាំងជម្រុះដំបូងធំចុងក្រោយគេ គឺក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តង ក្នុងផ្សារទំបើប អ៊ីអនម៉ល ភ្នំពេញ ជាន់ទី4 នៅថ្ងៃទី 8 ខែកញ្ញា ឆ្នាំ2019 នេះចាប់ពីម៉ោង 8 ព្រឹក។រឹតតែពិសេសមុនធ្វើការជម្រុះវគ្គដំបូងមួយថ្ងៃនឹងមានការប្រគំតន្រ្តី​ «The Mask Singer Tour Concert» ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដួង។បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។ បើអ្នកគិតថាអ្នកមានសម្លេងល្អ តើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាចរកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និងនៅតាមហាងលក់ទូរស័ព្ទ OPPO ទូទាំងប្រទេស៕ឧបត្ថម្ភផ្ដាច់មុខដោយ៖
#OPPOReno10xZoom
#លើសពីអ្វីដែលអ្នកមើលឃើញ
«The Mask Singer Cambodia»