ក្រោយឆ្លងកាត់ កែសម្ផស្សច្រើនដង ពេលនេះមុខមាត់ បេនី យ៉ាំង ប្រែកាន់តែស្អាត ខណៈមិនទាន់ជារបួស១០០ភាគរយ!

ភ្នំពេញ៖ តារាស្រី កញ្ញា បេនី យ៉ាំង បានកែប្រែខ្លួនខ្លាំង ខណៈពេលដែលបានឆ្លងកាត់ការវះកាត់កែសម្ផស្សជាច្រើនដង ដើម្បីទទួលបាននូវមុខមាត់ដែលខ្លួនពេញចិត្ត តាមបំណងរបស់ខ្លួន ទោះបីជាត្រូវចំណាយថវិការច្រើនយ៉ាងណាក្តី។យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានទៅកែមុខមាត់របស់ខ្លួន ត្រង់ច្រមុះឲ្យមើលទៅស្អាតជាងមុន ស្របពេលដែលធ្លាប់មានបញ្ហារួចមកហើយ។ ដោយក្នុងនោះ នាងត្រូវការវះកាត់ចំណាយពេលអស់ច្រើនថ្ងៃ គេងសម្រាកក្នុងបន្ទប់អុកស៊ីសែនយ៉ាងគួរឲ្យបារម្ភ។តែពេលនេះមុខមាត់របស់នាងប្រែខ្លាំងឡើង ក្រោយបានធូរស្បើយពីការវះកាត់ ស្របពេលដែលកាលពីម្សិលមិញនេះ នាងបានបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងមុខមាត់ប្រែប្លែកជាងមុនឆ្ងាយ ទោះបីជាពេលនេះ មុខរបួសវះកាត់របស់នាងនៅមិនទាន់ជា១០០ភាគរយយ៉ាងណាក្តី។ទន្ទឹមនឹងនេះដែរ អ្នកគាំទ្របានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះមុខមាត់របស់នាង ដែលមិនយូរមិនឆាប់តារាស្រីរូបនេះនឹងប្រែសម្រស់ស្អាតវិញហើយ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖
កញ្ញាបេនីយាំង​
កញ្ញាបេនីយាំង​
កញ្ញាបេនីយាំង​
កញ្ញាបេនីយាំង​
កញ្ញាបេនីយាំង​ ពេលព្យាបាលមុខ
កញ្ញាបេនីយាំង​ ក្រោយព្យាបាលរួច
កញ្ញាបេនីយាំង​ ក្រោយព្យាបាលរួច
កញ្ញាបេនីយាំង​ ក្រោយព្យាបាលរួច