ខ្សែបម្រើវ័យក្មេងរបស់ Leicester City ឆ្លើយតបត្រង់ៗទៅ Man Utd និង Arsenal វិញ បន្ទាប់ពីក្លិបទាំងពីរចាប់អារម្មណ៍រូបគេ

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ១៤:០៦
អង់គ្លេស៖ កីឡាករ Youri Tielemans បាននិយាយថា Leicester គឺជាកន្លែងដ៏ត្រឹមត្រូវសម្រាប់ខ្លួន ក្នុងការលេងបាល់ទាត់ បើទោះបីជាមានការចាប់អារម្មណ៍ពីក្រុម Arsenal និង Manchester United ក៏ដោយ។កីឡាករវ័យក្មេងសញ្ជាតិបែលហ្ស៊ិករូបនេះ បានស្ថិតនៅលើរ៉ាដារបស់ក្រុមកាំភ្លើងធំ និងបិសាចក្រហមនៅរដូវក្តៅនេះ ដោយកីឡាកររូបនេះផ្លាស់ពី Monaco ទៅកីឡដ្ឋាន King Power Stadium ក្នុងកិច្ចព្រមព្រៀង ៤០ លានផោន ។
Youri Tielemans
លោក Brendan Rodgers អ្នកចាត់ការទូទៅក្រុម Leicester City បានធ្វើឱ្យកីឡាករវ័យ ២២ ឆ្នាំរូបនេះ ក្លាយជាគោលដៅសំខាន់បំផុតសម្រាប់ Leicester នៅរដូវក្តៅនេះ ដោយបានចុះកិច្ចព្រមព្រៀងមួយជាមួយ Monaco យកកីឡាកររូបនេះ បើទោះបីជាមានការចាប់អារម្មណ៍ពីក្លិបកំពូលៗ មួយចំនួនរបស់អង់គ្លេសក៏ដោយ។ លោកបានចុះកិច្ចសន្យា ៤ ឆ្នាំនៅ East Midlands ហើយនិយាយថា Leicester គឺស័ក្តិសមនឹងលោកនៅពេលបច្ចុប្បន្ននេះ។
Youri Tielemans
Tielemans បាននិយាយក្នុងការប្រកួតជម្រុះ Euro ២០២០ របស់ប៊ែលហ្ស៊ិកទល់នឹងសាន់ម៉ារីណូ និងស្កុតឡែនថា៖កីឡាកររូបនេះបានបន្តទៀតថា៖គួររម្លឹកផងដែរថា Tielemans បានចូលរួមជាមួយ Leicester City ក្នុងលក្ខខណ្ឌខ្ចីជើងពីខែមករាដោយរកបាន ៣ គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមបាន ៤ គ្រាប់៕ប្រភព៖ Mirror