ខ្សែភាពយន្តកូរ៉េថ្មី ដែលនិយាយអំពីផ្សែងពុលដែលបានសាយភាយពាសពេញទីក្រុងមានការចូលរួមសម្តែងពីកញ្ញា Yoona និងលោក Jo Jung-suk! (មានវីដេអូ)

ភ្នំពេញ៖ នៅពេលដែលជំនាញ ដែលអ្នកចេះហើយអ្នកដទៃថាគ្មានប្រយោជន៍បែរជាអ្វីដែលជួយជីវិតអ្នក និងគ្រួសារទៅវិញនោះ?ខ្សែភាពយន្តកូរ៉េ ដែលនិយាយពីគ្រោះអកុសលមួយដែលបានកើតឡើងនៅទីក្រុងសេអ៊ូលដោយសារតែផ្សែងពុលសាយភាយ និងធ្វើឲ្យមនុស្សស្លាប់ភ្លាមៗប្រសិនជាស្រូបផ្សែងពុលនោះចូលក្នុងខ្លួន។ លើសពីនេះទៅទៀតពិតជាប្លែកថ្មីជាមួយនឹងការសម្តែងរបស់តួអង្គទាំង២ គឺកញ្ញា Yoona និងលោក Jo Jung-suk ដែលជាពិសេសពួកគេជាមនុស្សកំសាក និងទន់ខ្សោយ ប៉ុន្តែអាចពុះពារគ្រប់ឧបសគ្គជាមួយនឹងមហន្តរាយដែលបានជួបប្រទះ។រឿងដែលពោរពេញទៅដោយភាពកំប្លែង និងកំសត់លាយលំគ្នាមួយនេះពិតជាមិនធ្វើឲ្យអ្នកទស្សនាខកបំណងឡើយ។ អ្វីដែលមិនអាចមើលរំលងបាននោះ គឺសម្ព័ន្ពភាពរវាងគ្រួសារមិនថាយ៉ាងណាក៏មិនអាចចោលគ្នាបាននោះឡើយ។កុំភ្លេចមកទស្សនារឿង «Exit» ដែលកំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ៕
រឿង«Exit»
រឿង«Exit»
រឿង«Exit»
រឿង«Exit»
រឿង«Exit»
រឿង«Exit»
ចុចទីនេះដើម្បីទស្សនា​ Trailer៖ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា:
 www.facebook.com/JaiKon.Cambodia
www.youtube.com/JaiKonCambodia 
ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។