នោះៗ! Real Madrid ដាក់គោលដៅយកកីឡាកររូបនេះពី PSG ឱ្យបាននៅទីផ្សារដោះដូរកីឡាករខាងមុខនេះ!

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ១៤:២៩
បរទេស៖ តាមរបាយការណ៍ឱ្យដឹងថា Real Madrid គ្រោងនឹងធ្វើគ្រប់បែបយ៉ាងដើម្បីចុះកុងត្រាយកតារាឆ្នើម Kylian Mbappe ពី PSG នៅរដូវក្តៅខាងមុខនេះ។កាសែតអេស្បាញ Sport បានរាយការណ៍ថា អ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក Zinedine Zidane បានបញ្ចុះបញ្ចូលឱ្យ Mbappe ធ្វើការផ្លាស់ប្តូរទៅប្រទេសអេស្ប៉ាញរួចហើយបន្ទាប់ពីមានសេចក្តីរាយការណ៍ថាក្រុម Manchester City ក៏ចាប់អារម្មណ៍នឹងកីឡាករវ័យក្មេងរូបនេះដែរ។
Kylian Mbappe
អ្នកគាំទ្រ Madrid បានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេរួចហើយសម្រាប់ Mbappe ដើម្បីក្លាយជាតារាឆ្នើមបន្ទាប់របស់ពួកគេ។ ពួកគេបានស្រែករកឈ្មោះរបស់គាត់កាលពីដើមខែនេះ នៅពេលដែល Eden Hazard ត្រូវបានបង្ហាញខ្លួនជាផ្លូវការ បន្ទាប់ពីការផ្លាស់ពីក្រុមតោខៀវ Chelsea ។គួររម្លឹកផងដែរថា Mbappe បានស៊ុតបាល់បញ្ចូលទីចំនួន ៣៩គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ៤៣ លើកសម្រាប់ក្រុម PSG កាលពីរដូវកាលមុន ដើម្បីជួយពួកគេរក្សាតំណែងជើងឯក Ligue 1 និងបានរកគ្រាប់បាល់បញ្ចូលទី ២ គ្រាប់ក្នុងការចាប់ផ្តើមនៅរដូវកាលនេះ។
Kylian Mbappe
បច្ចុប្បន្ននេះ Mbappe កំពុងជាប់កុងត្រានៅ Parc des Princes រហូតដល់ឆ្នាំ ២០២២ ប៉ុន្តែតាមសេចក្តីរាយការណ៍បានរាយការណ៍ថា កីឡាកររូបនេះបានបដិសេធមិនព្រមចុះកុងត្រាថ្មីជាមួយក្លិបកាលពីខែមុន ដែលនេះអាចជាភ្លើងខៀវមួយសម្រាប់ Real Madrid ៕ប្រភព៖ Thesun