លោកយាយវ័យ ៧៤ឆ្នាំម្នាក់ ជាប់ឈ្មោះជាម្តាយចំណាស់បំផុតលើលោក ក្រោយកើតកូនភ្លោះបានមួយគូ (មានវីដេអូ)

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ១៤:៤០
ឥណ្ឌា៖ លោកយាយចំណាស់ម្នាក់ដែលមានវ័យដល់ទៅ ៧៤ឆ្នាំ បានជាប់ឈ្មោះក្លាយទៅជាម្តាយចំណាស់បំផុតលើលោក ក្រោយពីកើតកូនភ្លោះបានមួយគូ។យោងតាមប្រភពបានឱ្យដឹងថា លោកយាយម្នាក់នេះមានឈ្មោះ Erramatti Mangayamma មានវ័យ ៧៤ឆ្នាំ ហើយប្តីគាត់ឈ្មោះ Rajarao វ័យ៨០ឆ្នាំ មុខរបរធ្វើស្រែចម្ការ រស់នៅក្នុងភូមិតូចមួយ ក្នុងតំបន់ Nelapartipadu ប្រទេសឥណ្ឌា។
លោកតាRajarao និងលោកយាយErramatti
លោកយាយ Erramatti បានរៀបការជាមួយលោកតា Rajarao ក្នុងឆ្នាំ១៩៦២ ប៉ុន្តែពួកគាត់ព្យាយាមជាច្រើនឆ្នាំមកហើយ នៅតែគ្មានកូននឹងគេមួយគ្រាប់សោះ ប៉ុន្តែថ្មីៗនេះទើបតែមាននឹងគេ។បន្ទាប់ពីព្យាយាមអស់រយៈពេលជាង៦០ឆ្នាំ នៅទីបំផុតលោកយាយ Erramatti ក៏បានបង្កើតកូនភ្លោះស្រីមួយគូបានសម្រេច។
កូនភ្លោះរបស់លោកយាយ Erramatti
លោកវេជ្ជបណ្ឌិត Umasankar បាននិយាយថា កូនភ្លោះស្រីមួយគូនេះ កើតមកគឺមានសុខភាពល្អ ហើយពួកគេមានទម្ងន់ជាង ២គីឡូក្រាម ហើយបើទោះបីជាលោកយាយ Erramatti មិនអាចបំបៅដោះកូនបានក្តី ក៏យើងអាចផ្តល់ទឹកដោះឱ្យកូនទាំងពីរនេះបានតាមរយៈការប្រើប្រាស់ទឹកដោះពីធនាគារទឹកដោះ (milk bank) បានដែរ។យ៉ាងណាមិញ ទាំងម្តាយទាំងកូនគឺមានសុខភាពល្អប្រសើរ ក្រោយពីសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈ ហើយលោកយាយ Erramatti Mangayamma ក៏បានជាប់ឈ្មោះក្លាយទៅជាម្តាយចំណាស់បំផុតលើលោកផងដែរ៕ទស្សនារូបភាព និងវីដេអូខាងក្រោម៖
លោកតា Rajarao និងលោកយាយ Erramatti
គ្រូពេទ្យនិងលោកយាយ Erramatti