Mew ស្ទើរតែអស់ការងារក្នុងវិស័យសិល្បៈ ព្រោះបណ្តោយខ្លួនឲ្យឡើងគីឡូខ្លាំងពេក!

ថៃ៖ រូបរាងគឺជារឿងដែលសំខាន់បំផុតសម្រាប់មនុស្សស្រីគ្រប់រូប ជាពិសេសប្រសិនបើពួកគេជាតារាទៀតនោះ កាន់តែជារឿងមួយដ៏ចាំបាច់។ ព្រោះពួកគេត្រូវថែរក្សាដងខ្លួន ឲ្យមានរាងរៅសមសួន ដើម្បីឲ្យមើលទៅមានភាពស្រស់ស្អាត រាល់ពេលស្លៀកសម្លៀកបំពាក់ផ្សេងៗ ជាពិសេសពេលចូលទៅក្នុងកាមេរ៉ាតែម្តង។ ជាក់ស្តែង ដូចតារាសម្តែងស្រីប្រចាំស្ថានីយប៉ុស្តិ៍លេខ៣ នាង Mew Laknara ជាដើម។​ នាងបាននិយាយថា ខ្លួនស្ទើរតែបាត់បង់ការងារក្នុងវិស័យសិល្បៈ ព្រោះតែបណ្តោយខ្លួនឲ្យទម្ងន់ខ្លាំងពេក។ ប៉ុន្តែពេលនេះ Mew​ ត្រលប់មកសម្តែងវិញហើយ ក្រោយបាត់មុខ២ ៣ឆ្នាំពីវិស័យភាពយន្ត។ ដោយការត្រលប់មកវិញនេះ Mew បាននិយាយរៀបរាប់ពីរឿងរ៉ាវកន្លងមកថា៖ជាមួយគ្នានេះ Mew ​បានបន្ថែមទៀតថា ការឡើងទម្ងន់នេះ ជាឧបសគ្គសម្រាប់ការងារសិល្បៈរបស់នាងយ៉ាងខ្លាំង ព្រោះរាល់ពេលដែលអ្នកដឹកនាំរឿងហៅទៅសម្ភាសន៍ គ្រាន់តែគេឃើញពីរូបរាងរបស់នាងភ្លាម គឺគេសុំបដិសេធតែម្តង។ ម្យ៉ាងវិញទៀត នាងមិនបានខឹងចំពោះរឿងដែលអ្នកដឹកនាំរឿងបដិសេធនោះទេ ព្រោះខ្លួននាងផ្ទាល់ពិតជាបណ្តោយខ្លួនជ្រុលបែបនេះពិតមែន។ ប៉ុន្តែពេលនេះ Mew កំពុងតែព្យាយាមយករូបរាងដើមរបស់នាងមកវិញ ហើយថែមទាំងមកបម្រើអារម្មណ៍ទស្សនិកជនតាមរយៈរឿងភាគថ្មីៗ ជាច្រើនទៀតផង៕ សូមទស្សនារូបភាពខាងក្រោម៖
Mew Laknara
Mew Laknara
Mew Laknara
Mew Laknara
Mew Laknara
Mew Laknara