នៅមិនដល់១ខែទៀតទេ រៀបការហើយ Bitoey រៀបចំពិធីជប់លៀងលាភាពនៅលីវ យ៉ាងសប្បាយរីករាយ!

ថៃ៖ គិតទៅនៅសល់មិនដល់មួយខែទៀតទេ​ តារាចម្រៀងស្រីស៊ិចស៊ី Bitoey នឹងត្រូវចូលរោងជ័យហើយ ជាមួយគូស្នេហ៍សំណព្វចិត្តតារាប្រុស Dj Man ក្រោយពីពួកគេស្រលាញ់មើលចិត្ត និងឆ្លងកាត់បញ្ហាជាច្រើនរួមគ្នា អស់រយៈពេល៧ឆ្នាំកន្លងមក។ ជាក់ស្តែង មុនថ្ងៃពិសេសខិតចូលមកដល់ នៅរាត្រីថ្ងៃទី០៦ ខែសីហា ម្សិលមិញនេះ Bitoey បានរៀបចំពិធីជប់លៀងលាភាពនៅលីវ ដែលមានមិត្តភក្តិ និងតារាល្បីៗជាច្រើនចូលរួម។ ដោយកម្មវិធីនោះ បានរៀបចំនៅក្នុងសណ្ឋាគារលំដាប់មួយ និងការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ក្រោមបរិយាកាសដ៏សប្បាយរីករាយ។ គួរឲ្យដឹងផងដែរថា ពិធីរៀបការរបស់ Bitoey និង Dj Man នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ។ ជាមួយគ្នានេះផងដែរ Bitoey ក៏បានត្រៀមលុយចំនួន១០លានបាត ដើម្បីរៀបចំពិធីមង្គលរបស់ខ្លួនឲ្យមានភាពអធិកអធមផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖
Bitoey
Bitoey
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី
ទិដ្ឋភាពនៅក្នុងកម្មវិធី