ឯកឧត្តម ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមហ៊ុន GANZBERG ក្នុងនោះមានតំណាងកិត្តិយស Arsenal និងលោក Gilberto Silva!

  • សៅរ៍ ០៧ កញ្ញា, ២០១៩ ១៦:២៣
ភ្នំពេញ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាអញ្ជើញជួបសំណេះសំណាលជាមួយក្រុមហ៊ុន GANZBERG ក្នុងនោះមានតំណាងកិត្តិយស Arsenal និង លោក Gilberto Silva អំពីវិស័យកីឡាបាល់ទាត់ ក៏ដូចគោលបំណង Arsenal នៅស្រុកខ្មែរ។​
លោកGilberto Silva និងឯកឧត្តម ស សុខា
លោក Gilberto Silva បានរៀបរាប់ពីប្រវត្តិបាល់ទាត់របស់ខ្លួន ជាពិសេសពេលនៅក្លឹបកាំភ្លើងធំ Arsenal ព្រមទាំងមកភ្នំពេញក្នុងគោលបំណងចុះកិច្ចព្រមព្រៀង ក្លាយជាដៃគូផ្លូវការជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ថ្ងៃទី 07 កញ្ញា 2019 នេះក្នុងព្រឹត្តិការណ៍ GANZBERG Uber Night World Class Party នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។
ឯកឧត្តម ស សុខា
គួរបញ្ជាក់ផងដែរថា Arsenal គឺជាក្លឹបបាល់ទាត់ពិភពលោកដ៏ល្បីល្បាញ ដែលបានឈ្នះ​បានពានធំៗជាច្រើននៅទ្វីបអឺរ៉ុប មានអ្នកគាំទ្រយ៉ាងច្រើនលើសលប់ពាសពេញ​ពិភពលោក ស័ក្តិសមជាដៃគូលំដាប់ពិភពលោកជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ជាស្រាបៀរគុណភាពកម្រិតពិភពលោក ផលិតឡើងដោយជនជាតិអាល្លឺម៉ង់ ដែលបានសាងកំណត់ត្រាយ៉ាង​អស្ចារ្យ​បំផុតឈ្នះមេដាយមាសបីឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ ពីស្ថាប័នកំពូល Monde Selection ​ប្រដូចនឹងពាក្យពេជន៍ដ៏វិសេសវិសា “GANZBERG គុណភាពកម្រិតពិភពលោកដៃគូកម្រិតពិភពលោក”
លោកGilberto Silva
លោកGilberto Silva
ការជួបសំណេះសំណាល
ការជួបសំណេះសំណាល
ការជួបសំណេះសំណាល