មិនមែនលំៗទេ! របាយការណ៍ Canalys បង្ហាញថា OPPO ទទួលបានលេខរៀងទី១ នៅកម្ពុជា!

ភ្នំពេញ៖ យោងតាមរបាយការណ៍ប៉ាន់ប្រមាណ និងវិភាគស្មាតហ្វូនរបស់ Canalys ប្រចាំខែសីហា ឆ្នាំ២០១៩ នៃឆមាសទី២ បានបង្ហាញថា ក្រុមហ៊ុនទូរស័ព្ទដៃ​ OPPO បានឈរនៅលើចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍មានចំនួន៣ប្រទេសគឺ ឥណ្ឌូនេស៊ី ហ្វីលីពីន និង ប្រទេសកម្ពុជា ដែលមានចរន្តទីផ្សារលក់ចេញស្មាតហ្វូន OPPO ច្រើនជាងគេ និងមានប្រជាប្រិយភាពជាងគេ។
ស្មាតហ្វូនOPPO
សម្រាប់ទីផ្សារកម្ពុជា ក្រុមហ៊ុនទូរស័ព្ទដៃមួយនេះហាក់មានកេរ្តិ៍ឈ្មោះ និងសន្ទុះខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទដៃ និងមានអ្នកគាំទ្ររហូតច្រើនសន្ធឹកសន្ធាប់រហូតអាចឈរលើចំណាត់ថ្នាក់នាំមុខគេ លេខរៀងទី១ក្នុងឆមាសទី២ ឆ្នាំ២០១៩ នេះ។
ស្មាតហ្វូន OPPO
ក្រៅពីបានធ្វើឲ្យរង្គោះរង្គើរក្នុងទីផ្សារប្រទេសទាំងបីខាងលើនេះហើយ ក្រុមហ៊ុនស្មាតហ្វូនផ្នែកបទពិសោធន៍លើការច្នៃប្រឌិតគ្មានដែនកំណត់មួយនេះ ក៏បានកំពុងប្រដេញប្រកៀកប្រកិតគ្នា ជាមួយនឹងក្រុមហ៊ុនស្មាតហ្វូនរបស់ប្រទេសកូរ៉េគឺ Sumsung ដោយ OPPO អាចដណ្តើមបានចំណាត់ថ្នាក់លេខរៀងទី២ ក្នុងចំណោមប្រទេសចំនួនបីទៀតនៅក្នុងប្រទេសថៃ វៀតណាម និង ប្រទេសម៉ាឡេស៊ី ជាដើម។
ស្មាតហ្វូន OPPO
គួររំលឹកផងដែរថា ក្រុមហ៊ុន OPPO បានចាប់ផ្តើមចរាចរណ៍ទីផ្សារស្មាតហ្វូនដំបូងរបស់ខ្លួននៅក្នុងឆ្នាំ២០០៨ ក្នុងប្រទេសចិន ហើយបន្តពង្រីកសក្តានុពលរបស់ខ្លួន តាមរយៈការពង្រឹងនូវគុណភាពផលិតផល ប្រកបដោយភាពច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាថ្មីៗ និងការរចនាសោភ័ណភាពទៅតាមសំណូមពរអតិថិជនរបស់ពួកគេ រហូតដល់ក្រុមហ៊ុន OPPO អាចទទួលបានការគាំទ្រច្រើន និងកំពុងមានមនុស្សប្រើប្រាស់ទូរស័ព្ទ OPPO ជាង ៤០ ប្រទេសនៅជុំវិញពិភពលោក៕